ក្រុមនារីកំពង់ស្ពឺណាហ្គាវើលដ៍ ធ្វើបានលទ្ធផលល្អ ១០០ភាគរយ ក្នុង ៤ប្រកួតនៃលីគបាល់ទាត់នារី

មាស សុផាណារ៉ុង October 20, 2020


 

កំពង់ស្ពឺ៖ ការប្រកួតពានរង្វាន់លីគបាល់ទាត់នារី (Cambodian Women’s League) រដូវកាល២០២០ បានដំណើរការប្រកួតបាន ៤សប្ដាហ៍រួចមកហើយ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ចំនួនគ្រាប់បាល់ ដែលគិតមកទល់ពេលនេះ គឺមានដល់ទៅ ១៥៣គ្រាប់។

ឆ្លងកាត់ការប្រកួត ៤សប្ដាហ៍ គឺឃើញមាន ៣ក្រុមពុំទាន់ស្គាល់ពាក្យថាចាញ់នៅឡើយរួមមាន កំពង់ស្ពឺណាហ្គាវើលដ៍ (ឈ្នះទាំង ៤ប្រកួត), ខេត្តសៀមរាប (ឈ្នះ ២ ស្មើ ២) និងភ្នំពេញក្រោន (ឈ្នះ២ ស្មើ២) ខណៈមានតែ ១ក្រុមប៉ុណ្ណោះ ដែលពុំទាន់រកពិន្ទុបាននៅឡើយគឺក្រុមរបស់ក្លិបលីគកំពូលកម្ពុជា នារីកងយោធពលខេមរភូមិន្ទ បន្ទាប់ពីរងបរាជ័យ ៤ប្រកួតជាប់ៗគ្នាដូចគ្នា។

តារាងចំណាត់ថ្នាក់សប្ដាហ៍ទី៤ នៃលីគបាល់ទាត់នារី៖

បញ្ជាក់ថា ពានរង្វាន់ដែលរៀបចំដោយ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា មួយនេះបានចាប់ផ្ដើមប្រកួតពីថ្ងៃទី២៧ ខែកញ្ញា ដោយចំណាយពេលប្រកួត ៩សប្ដាហ៍ ស្មើនឹង ៤៥ប្រកួត មុននឹងបន្តទៅវគ្គប្រជែងជើងឯកសម្រាប់ក្រុមខ្លាំងទាំង៤ (Top 4) ដោយគ្រោងនឹងបញ្ចប់នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០៕

 

រូបភាព៖ Cambodian Women’s League

មតិយោបល់