U-18 សាលាបាល់ទាត់ជាតិបាទី ត្រូវកាត់ទៅលេងលីគទី២ នារដូវកាលក្រោយជាផ្លូវការ

មាស សុផាណារ៉ុង October 19, 2020


 

ភ្នំពេញ៖ លីគកំពូលកម្ពុជា បានឈានទៅបញ្ចប់ការប្រកួតក្នុងសប្ដាហ៍ទី១៩ ត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ម្សិលមិញ ជាមួយនឹងការប្រកួតរវាងក្រុមដើម្បីប្រជែងពីការកាត់ចេញទៅលីគទី២ នៅរដូវកាលក្រោយ ពីលេខ ៧ដល់លេខ១៣ ខណៈកំពុលទាំង៦ ដែលជាក្រុមប្រកួតដណ្ដើមជើងឯក គឺពុំមានការប្រកួតឡើយ។

រំឭកពីលទ្ធផលពីការប្រកួតចំនួន ៣គូ នៅសប្ដាហ៍នេះ បានបញ្ចប់ទៅដោយលទ្ធផលឈ្នះ ចាញ់ រៀងៗខ្លួន និងមិនមានលទ្ធផលស្មើឡើយ ពោលគឺមានឈ្នះចាញ់ទាំង ៣គូ ខណៈលទ្ធផលទាំងស្រុងដូចខាងក្រោម៖

យោងលើលទ្ធផលនៅក្នុងតំបន់នេះ បានបង្ហាញជាផ្លូវការថា ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី អាយុក្រោម ១៨ឆ្នាំ នឹងត្រូវកាត់ចេញទៅលេងនៅលីគទី២ នារដូវកាលក្រោយហើយ បន្ទាប់ពីពិន្ទុប្រៀបធៀប គឺចាញ់ក្រុមដែលនៅពីលើបន្ទាប់ (អគ្គិសនីកម្ពុជា) ចំនួន ៤ពិន្ទុ ខណៈការប្រកួតនៅសល់តែ ១ប្រកួតទៀតប៉ុណ្ណោះនឹងបញ្ចប់។

ដូច្នេះក្រុមដែលរួចផុតពីការកាត់ចេញ គឺបានរកឃើញផងដែរ រួមមាន អង្គរថាយហ្គឺរ មុនគេ, បន្ទាប់មកគីរីវង់សុខសែនជ័យ តាំងពីសប្ដាហ៍ទី១៧ ដូចគ្នាជាមួយ នគរបាលជាតិ និង អាស៊ីអឺរ៉ុបយូណាយធីត ស្របពេលដែល សូលទីឡូអង្គរ និងអគ្គិសនីកម្ពុជា ជា ២ក្រុមចុងក្រោយរួចផុតពីការកាត់ចេញទៅលីគទី២ ផងដែរ នៅត្រឹមសប្ដាហ៍ទីនេះ៕

 

រូបភាព៖ Metfone Cambodian League

អត្ថបទ៖ ណារ៉ុង

មតិយោបល់