លីគកំពូលកម្ពុជា ចុងសប្ដាហ៍នេះ អាចជាសប្ដាហ៍កាត់សេចក្ដីក្រុមដែលត្រូវកាត់ទៅលីគទី២

មាស សុផាណារ៉ុង October 16, 2020


 

ភ្នំពេញ៖ ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល២០២០ សម្រាប់សប្ដាហ៍ទី១៨ នាថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនេះ អាចនឹងក្លាយជាសប្ដាហ៍កាត់សេចក្ដីក្រុមរកឃើញក្រុមដែលត្រូវកាត់ទៅលីគលំដាប់ទី២ កម្ពុជា នារដូវកាលក្រោយ។

សប្ដាហ៍ទី១៨ នេះ គឺមានការប្រកួតតែក្រុមក្នុងតំបន់ត្រូវប្រជែងពីការកាត់ចេញ (លេខ៧ ដល់លេខ១៣) ខណៈក្រុមដែលត្រូវប្រជែងជើងឯកពុំមានការប្រកួតឡើយនៅក្នុងសប្ដាហ៍នេះ បានសេចក្ដីថានឹងត្រូវសម្រាក។

ការប្រកួតមានដូចខាងក្រោម៖

អាចចាត់ទុកជាសប្ដាហ៍កាត់សេចក្ដីក្រុមដែលត្រូវកាត់ទៅលីគទី២ កម្ពុជា នៅឆ្នាំក្រោយ គឺដោយយោងលើចំណាត់ថ្នាក់នាពេលបច្ចុប្បន្ន ជាពិសេសក្រុមដែលមិនទាន់សុវត្ថិភាព សូលទីឡូអង្គរ, អគ្គិសនីកម្ពុជា និង យុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម ១៨ឆ្នាំ គឺលើសខ្វះគ្នាតែ ៤ពិន្ទុ និង ៥ពិន្ទុប៉ុណ្ណោះតាមលំដាប់។

តារាងចំណាត់ថ្នាក់៖

គេអាចទាញករណីបាន ក្នុងសប្ដាហ៍នេះ បើក្រុមទាំង៣ នៅតែបន្តលទ្ធផលឈ្នះ ចាញ់ ឬក៏ស្មើទាំង ៣ក្រុមព្រមគ្នា នោះក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម ១៨ឆ្នាំ នឹងត្រូវកាត់ចេញទៅលីគលំដាប់ទី២ កម្ពុជា នារដូវកាលក្រោយ ព្រោះពិន្ទុប្រៀបធៀបគឺតិចជាងក្រុមដែលឈរពីលើគេ សូលទីឡូអង្គរ ជាមួយ អគ្គិសនីកម្ពុជា ៤ពិន្ទុ និង ៥ពិន្ទុដដែល ស្របពេលដែលការប្រកួតនៅសល់តែ ១ប្រកួតទៀតនឹងបញ្ចប់។

ករណីផ្សេងទៀត ប្រសិនបើ យុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម ១៨ឆ្នាំ ចាញ់តែម្នាក់ឯង ហើយ សូលទីឡូអង្គរ ជាមួយ អគ្គិសនីកម្ពុជា ឈ្នះ ឬស្មើព្រមគ្នា នោះក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម ១៨ឆ្នាំ ក៏នឹងត្រូវកាត់ទៅលីគលំដាប់ទី២ កម្ពុជា ផងដែរនារដូវកាលក្រោយ ព្រោះពិន្ទុប្រៀបធៀបគឺតិចជាងដាច់ពីក្រុមដែលឈរពីលើគេ សូលទីឡូអង្គរ ជាមួយ អគ្គិសនីកម្ពុជា ៧ពិន្ទុ និង ៨ពិន្ទុ (និយាយពីលទ្ធផល សូលទីឡូអង្គរ ជាមួយ អគ្គិសនីកម្ពុជា ឈ្នះ) និងដាច់ពិន្ទុ ៥ពិន្ទុ និង ៦ពិន្ទុ (និយាយពីលទ្ធផល សូលទីឡូអង្គរ ជាមួយ អគ្គិសនីកម្ពុជា ស្មើ)។

ប៉ុន្តែបើករណី យុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម ១៨ឆ្នាំ ឈ្នះតែម្នាក់ឯង ហើយ សូលទីឡូអង្គរ ជាមួយ អគ្គិសនីកម្ពុជា ចាញ់ព្រមគ្នា ពិន្ទុនឹងកាន់តែកៀកប្រកិត ហើយអ្វីៗនឹងត្រូវសម្រេចនៅសប្ដាហ៍ចុងក្រោយផងដែរ។

ករណី យុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម ១៨ឆ្នាំ ឈ្នះតែម្នាក់ឯង ហើយ សូលទីឡូអង្គរ ជាមួយ អគ្គិសនីកម្ពុជា ស្មើព្រមគ្នា នោះនាំឲ្យពិន្ទុតាមពីក្រោយ សូលទីឡូអង្គរ ៣ពិន្ទុ និងតាមពីក្រោយអគ្គិសនីកម្ពុជា ២ពិន្ទុ ដែលជាហតេុនាំឲ្យ សូលទីឡូអង្គរ នឹងរួចផុតពីការកាត់ចេញព្រោះ មានប្រៀបលើរូបមន្តជំនួបជួបគ្នារវាងក្រុមទាំងពីរ (Head to Head) ទល់នឹង U-18 បាទី ដោយសូលទីឡូអង្គរ ឈ្នះ ១ទល់២ នៅជើងទី១ និងជើងទី២ ស្មើគ្នា ២ទល់២។ ការប្រជែងនឹងត្រូវធ្លាក់ទៅកាត់សេចក្ដីរវាង អគ្គិសនីកម្ពុជា ជាមួយ យុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម ១៨ឆ្នាំ នៅប្រកួតចុងក្រោយដែលក្រុមទាំង ២ត្រូវជួបតទល់គ្នាថែមទៀតផង.

សូមបញ្ជាក់ថា លីគកំពូលកម្ពុជា នឹងធ្វើការកាត់ក្រុមចំនួន១ ចេញនារដូវកាល២០២០ នេះ ហើយក្រុមចំនួន១ ដែលឈ្នះជើងឯកពីលីគលំដាប់ទី២ នឹងឡើងមកជំនួសវិញ នៅរដូវកាលក្រោយ៕

 

រូបភាព៖ Metfone Cambodian League

មតិយោបល់