កៅអី ៥,៥០០កន្លែងនៃពហុកីឡដ្ឋានជាតិ ត្រៀមជាស្រេចសម្រាប់វគ្គ ១/២ ផ្ដាច់ព្រ័ត្រ ពានសម្តេចតេជោ ហ៊ុន សែន

មាស សុផាណារ៉ុង October 12, 2020


 

ភ្នំពេញ៖ សំបុត្រចូលរួមទស្សនាការប្រកួត វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (១/២ ផ្ដាច់ព្រ័ត្រ) ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ ត្រៀមនឹងដាក់លក់ ១០% សម្រាប់ទស្សនិកជនចូលទស្សនានៅពហុកីឡដ្ឋានជាតិ។

ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី២១ ខែតុលា សម្រាប់ជំនួបរវាង ភ្នំពេញក្រោន ជាមួយ ណាហ្គាវើលដ៍ និងនៅថ្ងៃទី២២ ខែតុលា សម្រាប់ជំនួបរវាង ព្រៃវែង ជាមួយ វិសាខា លើទឹកដីកណ្ដាលពហុកីឡដ្ឋានជាតិ។

តាមគម្រោងដែលប្រកាសដោយ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) ការដាក់លក់នឹងចាប់ផ្ដើមពីថ្ងៃទី១២ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នៅការិយាល័យ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា CNCC មានអាសយដ្ឋាន អាគារលេខ២ ផ្លូវលេខ ១៣៤ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ខណៈជាមួយគ្នាផងដែរអ្នកគាំទ្រត្រូវភ្ជាប់មកជាមួយ អត្តសញ្ញាណប័ណ្ណ ឬ ប័ណ្ឌសម្គាល់ខ្លួន ដើម្បីអាចទិញសំបុត្របាន។

ចំពោះចំនួនអ្នកទស្សនា ១០ភាគរយនៃពហុកីឡដ្ឋានជាតិ គឺត្រូវស្មើនឹង ៥,៥០០នាក់ នៃចំនួនផ្ទុកសរុប ៥៥,០០០នាក់៕

 

រូបភាព៖ Hun Sen Cup – ពានរង្វាន់សម្តេច ហ៊ុន សែន

មតិយោបល់