ពានសម្តេចតេជោ ហ៊ុន សែន គូតានតឹង វិសាខា ប៉ះ បឹងកេត និងព្រៃវែង ទទួល ទ័ព ដណ្ដើមកៅអីឡើងវគ្គ ១/២ ផ្ដាច់ព្រ័ត្រ

មាស សុផាណារ៉ុង October 8, 2020


 

ភ្នំពេញ៖ ការប្រកួតដណ្ដើមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ (ថ្នាក់ជាតិ) វគ្គ ៨ក្រុមចុងក្រោយនឹងបន្តការប្រកួត ជើងទី២ ចំនួន ២គូបន្ថែមទៀត សម្រាប់ថ្ងៃព្រហស្បត្តិ៍ ទី០៨ ខែតុលា ឆ្នាំ២០២០ នេះ។

កម្មវិធីប្រកួត និងកម្មវិធីផ្សាយមានដូចខាងក្រោម៖

សម្រាប់ការប្រកួតរសៀលនេះ នឹងទទួលការចាប់អារម្មណ៍ខ្លាំងពេលដែលក្រុមខ្លាំងពីរជួបគ្នាជាថ្មីម្ដងទៀត បន្ទាប់ពីជើងទី១ រកក្រុមឈ្នះចាញ់ មិនទាន់ឃើញ នោះគឺជំនួបរវាង វិសាខា ជាមួយ បឹងកេត ដែលដាច់ខាតត្រូវការឈ្នះទៅវិញទៅមក ក្រោយការប្រកួតកាលពីជើងទី១ បានត្រឹមស្មើគ្នា ១ទល់១។

ចំពោះ សមាគមកីឡាកងយោធពលខមរភូមិន្ទ (ទ័ព) ដែលមានគ្រាប់បាល់នាំមុខ ១គ្រាប់លើ ខេត្តព្រៃវែង នោះគឺត្រូវការត្រឹមតែស្មើប៉ុណ្ណោះក៏អាចឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របានផងដែរ បន្ទាប់ពីជើងទី១ ទ័ព បានយកឈ្នះ ព្រៃវែង ១ទល់០។

សូមបញ្ជាក់ថា នេះជាឆ្នាំទី១៤ហើយ ដែលពានកម្រិតទី២ ប្រចាំប្រទេសមួយនេះដំណើរការឡើង ខណៈឆ្នាំចុងក្រោយក្រុមដែលទទួលតំណែងជើងឯក វគ្គថ្នាក់ជាតិ គឺបានទៅក្លិបបឹងកេត ក្រោយយកឈ្នះ ព្រះខ័នរាជស្វាយរៀង នៅវគ្គ ១១ម៉ែត្រកាត់សេចក្ដី៕

 

រូបភាព៖ Hun Sen Cup – ពានរង្វាន់សម្តេច ហ៊ុន សែន

មតិយោបល់