ភ្នំពេញក្រោន ត្រូវការត្រឹមស្មើ គីរីវង់ ខណៈណាហ្គា និង ស្វាយរៀង ចាំបាច់រកជ័យជម្នះរៀងៗខ្លួន វគ្គ ១/៤ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ល្ងាចនេះ

មាស សុផាណារ៉ុង October 7, 2020


 

ភ្នំពេញ៖ ការប្រកួតដណ្ដើមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ (ថ្នាក់ជាតិ) វគ្គ ៨ក្រុមចុងក្រោយនឹងបន្តការប្រកួត ជើងទី២ ចំនួន ២គូ សម្រាប់ថ្ងៃពុធ ទី០៧ ខែតុលា ឆ្នាំ២០២០ នេះ។

កម្មវិធីប្រកួត និងកម្មវិធីផ្សាយមានដូចខាងក្រោម៖

សម្រាប់ការប្រកួតរសៀលនេះ សុទ្ធតែតាន់តឹង ដោយមានក្រុមខ្លះត្រូវការត្រឹមតែស្មើ ក៏អាចឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របាន និងក្រុមខ្លះទៀតត្រូវការឈ្នះដាច់ខាត ជាក់ស្ដែង សម្រាប់ជំនួបរវាង ព្រះខ័នរាជស្វាយរៀង ជាមួយ ណាហ្គាវើលដ៍ ដាច់ខាតត្រូវការឈ្នះទៅវិញទៅមក ដ្បិតការប្រកួតកាលពីជើងទី១ បានត្រឹមស្មើគ្នា ២ទល់២ ស្របពេលដែល ភ្នំពេញក្រោន ប្រកួតនេះត្រូវការត្រឹមតែស្មើ គីរីវង់សុខសែនជ័យ ក៏អាចឡើងទៅវគ្គបានផងដែរ បន្ទាប់ពីជើងទី១ ភ្នំពេញក្រោន បានយកឈ្នះ គីរីវង់ ២ទល់១។

សូមបញ្ជាក់ថា នេះជាឆ្នាំទី១៤ហើយ ដែលពានកម្រិតទី២ ប្រចាំប្រទេសមួយនេះដំណើរការឡើង ខណៈឆ្នាំចុងក្រោយក្រុមដែលទទួលតំណែងជើងឯក វគ្គថ្នាក់ជាតិ គឺបានទៅក្លិបបឹងកេត ក្រោយយកឈ្នះ ព្រះខ័នរាជស្វាយរៀង នៅវគ្គ ១១ម៉ែត្រកាត់សេចក្ដី៕

 

រូបភាព៖ Hun Sen Cup – ពានរង្វាន់សម្តេច ហ៊ុន សែន

មតិយោបល់