ជម្រើសជាតិអ៊ីរ៉ង់ កោះហៅកីឡាករជាថ្មីម្ដងទៀត ដើម្បីប្រកួតមិត្តភាព ត្រៀមជម្រុះ World Cup

មាស សុផាណារ៉ុង October 6, 2020


 

អ៊ីរ៉ង់៖ គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ លោក Dragan Skocic បានធ្វើការកោះហៅកីឡាករចំនួន ២៣នាក់ សម្រាប់ការប្រកួតមិត្តភាពចំនួន ២ប្រកួត ជាមួយអ៊ូសបេគីស្ថាន និងម៉ាលី។

អ៊ីរ៉ង់ នឹងប្រកួតមិត្តភាពចំនួន ២ប្រកួតជាមួយអ៊ូសបេគីស្ថាន និងម៉ាលី ដែលជាផ្នែកមួយនៃការរៀបចំសម្រាប់ការប្រកួតជម្រុះបាល់ទាត់ពិភពលោក (2022 FIFA World Cup qualifiers) ឆ្នាំ២០២២។

ក្រុមរហស្សនាម “ខ្លារខិនពែក្យ” នឹងជួបក្រុមបាល់ទាត់ជម្រើសជាតិអ៊ូសបេគីស្ថាន ជាលើកដំបូងនៅថ្ងៃទី៨ ខែតុលា នៅទីក្រុង Tashkent និងបន្ទាប់មកជួបជម្រើសជាតិម៉ាលី នៅ Antalya ប្រទេសទួរគី នៅថ្ងៃទី១៣ ខែតុលា។ កម្មវិធីប្រកួតនេះ ដើមឡើយគឺចំថ្ងៃប្រកួតជម្រុះបាល់ទាត់ពិភពលោក ឆ្នាំ២០២២ (2022 FIFA World Cup qualifiers) ប៉ុន្តែវាត្រូវបានលើកពេលដោយសារបញ្ហាកូវីដ-១៩ ក្នុងទ្វីបអាស៊ី មិនទាន់មានភាពអំណោយផល។

ការប្រកួតជម្រុះបាល់ទាត់ពិភពលោក ឆ្នាំ២០២២ (2022 FIFA World Cup qualifiers) ដែលគ្រោងនឹងធ្វើនៅឆ្នាំនេះត្រូវបានពន្យារពេលដល់ឆ្នាំ២០២១ ដោយសារការឆ្លងរាលដាលនៃជំងឺឆ្លងកូវីដ-១៩ ។

ខាងក្រោមគឺជាបញ្ជីឈ្មោះកីឡាករ ដែលត្រូវបានកោះហៅ៖

អ្នកចាំទី៖
Amir Abedzadeh (Maritimo), Payam Niazmand (Sepahan), Rashid Mazaheri (Esteghlal)

ខ្សែការពារ៖
Majid Hosseini (Trabzonspor), Hossein Kanaanizadegan (Persepolis), Shoja Khalilzadeh (Persepolis), Aref Gholami (Esteghlal), Sadegh Moharami (Dinamo), Milad Mohammadi (Gent), Mojtaba Najarian (Foolad), Siamak Nemati (Persepolis)

ខ្សែបម្រើ៖
Ehsan Haji Safi (Tractor), Ali Karimi (Esteghlal), Ahmad Nourollahi (Persepolis), Omid Noorafkan (Sepahan), Ali Gholizadeh (Charleroi), Saman Ghoddos (Brentford), Mehdi Ghaedi (Esteghlal), Vahid Amiri (Persepolis), Mehdi Torabi (?)

ខ្សែប្រយុទ្ធ
Sardar Azmoun (Zenit), Mehdi Taremi (Porto), Kaveh Rezaei (Charleroi)

គួររំឭកថា ជំងឺកូវីដ-១៩ (COVID-19) ដែលបានផ្ទុះឡើងកាលពីខែធ្នូ ឆ្នាំ២០១៩ បាននាំឲ្យការប្រកួតបាល់ទាត់ស្ទើរជុំវិញពិភពលោក ទាំងក្នុងស្រុក និងក្រៅស្រុកបានសម្រេចផ្អាក ក៏ដូចជាពន្យាពេលជាបន្តបន្ទាប់ ដើម្បីបង្ការការរីករាលដាលនៃវីរុសនេះ​។

ចំពោះការប្រកួតជុំទី២ វគ្គជម្រុះបាល់ទាត់ពិភពលោក ត្រូវបានពន្យាពេល ២លើករួចមកហើយ ដោយលើកដំបូងគឺនៅខែមីនា និងមិថុនា គម្រោងលើកទៅប្រកួតខែតុលា និងវិច្ឆិកា តែក្រោយមកទៀតក៏សម្រេចលើកក្នុងអំឡុងខែតុលា និងវិច្ឆិកា សារជាថ្មីក្នុងស្ថានភាពដូចគ្នាដោយសារជំងឺកូវីដ-១៩ ខណៈក្រុមគោព្រៃកម្ពុជា នៅសល់ ៣ប្រកួតក្នុងដៃ ហើយត្រូវជួបក្រុមជម្រើសជាតិបារ៉ែន បន្ទាប់មកត្រូវទទួលអ៊ីរ៉ង់ នេះផ្ទាល់នៅពហុកីឡដ្ឋានជាតិ និងប្រកួតចុងក្រោយរបស់កម្ពុជា គឺត្រូវឡើងទៅជួប អ៊ីរ៉ាក់៕

 

ប្រភពព័ត៌មាន៖ tehrantimes

មតិយោបល់