កម្មវិធីប្រកួតទាំងស្រុងនៃ ពានរង្វាន់លីគបាល់ទាត់នារីកម្ពុជា រដូវកាល២០២០

មាស សុផាណារ៉ុង September 23, 2020


 

ភ្នំពេញ៖ ការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា រដូវកាល២០២០ នឹងដំណើរការប្រកួតរដូវកាលថ្មីនៅចុងសប្ដាហ៍នេះហើយ ជាមួយនឹងសមាសភាពក្រុមចំនួន ១០ធ្វើការប្រកួតប្រជែងដណ្ដើមជើងឯក។

ពានរង្វាន់ដែលរៀបចំដោយ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា មួយនេះគឺគ្រោងនឹងចាប់ផ្ដើមប្រកួតពីថ្ងៃទី២៧ ខែកញ្ញា ដោយចំណាយពេលប្រកួត ៩សប្ដាហ៍ ស្មើនឹង ៤៥ប្រកួត មុននឹងបន្តទៅវគ្គប្រជែងជើងឯកសម្រាប់ក្រុមខ្លាំងទាំង៤ (Top 4) ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ខណៈកម្មវិធីប្រកួតក៏ត្រូវបានបង្ហាញទាំងស្រុងផងដែរ សម្រាប់ជាព័ត៌មានក្នុងការតាមដានជាប្រចាំសប្ដាហ៍។

ជាមួនយនឹងសមាសភាពក្រុមចំនួន១០ រួមមាន ខេត្តកណ្ដាល, ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ធំ, ខេត្តកំពង់ស្ពឺ (ណាហ្គាវើលដ៍), ខេត្តបាត់ដំបង, ខេត្តសៀមរាប, ខេត្តស្វាយរៀង (ព្រះខ័នរាជស្វាយរៀង), បឹងកេត, ភ្នំពេញក្រោន និងសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ (ទ័ព) កម្មវិធីប្រកួតទាំងស្រុងមានដូចខាងក្រោម។

បញ្ជាក់ថា ការប្រកួតពានរង្វាន់លីគបាល់ទាត់នារី (Cambodian Women’s League) រដូវកាល២០២០ ត្រៀមដំណើរការប្រកួតរបស់ខ្លួនក្នុងរូបភាពជាលីគ ជាលើកដំបូងហើយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ចុងសប្ដាហ៍នេះ បន្ទាប់ពីប៉ុន្មានឆ្នាំកន្លងមកមានការប្រកួតផងដែរ ប៉ុន្តែបានធ្វើជាលក្ខណៈ ‘ខាប់ – Cup’ ដោយមានបែងចែកពូល និងជម្រុះជាបន្តបន្ទាប់ដើម្បីរកជើងឯកនៅការប្រកួតវគ្គផ្ដាច់ព្រ័ត្រ។

សម្រាប់ឆ្នាំ២០២០ នៃការប្រកួតបាល់ទាត់នារី ជាលក្ខណៈលីគលើកដំបូងនេះ មានប្រាក់រង្វាន់ច្រើនជាងឆ្នាំ២០១៩ ពោលក្រុមជើងឯកនឹងទទួលបានប្រាក់រង្វាន់ ១២លានរៀល, ក្រុមលេខ២ បាន ៦លានរៀល និងក្រុមលេខ៣ បាន ៤លានរៀល៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

មតិយោបល់