សរុបម្ចាស់ពាននានា ទាំងឯកត្តជន និងជាក្រុមនៃការប្រកួតជេីងឯកយុវជនអាយុក្រោម ១៦ឆ្នាំ ១៨ឆ្នាំ

មាស សុផាណារ៉ុង August 31, 2020


 

កំពង់ឆ្នាំង៖ ការប្រកួតដណ្ដើមពានរង្វាន់ជើងឯកថ្នាក់ជាតិយុវជនអាយុក្រោម ១៦ឆ្នាំ និងអាយុក្រោម ១៨ឆ្នាំ ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចប់ការប្រកួតរបស់ខ្លួនជាផ្លូវការហើយ នៅល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ នៅទីលានវិទ្យាល័យកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលជាទីតាំងបិទការប្រកួត បន្ទាប់ពីបានចំណាយពេលប្រកួតអស់ជាច្រើនខែ។

ជាលទ្ធផលក្រោយប្រកួតអស់រយៈពេល ៨ខែ ជើងឯកពានយុវជនអាយុក្រោម ១៦ឆ្នាំ គឺបានទៅ U-16 វិសាខា ខណៈជើងឯកពានយុវជនអាយុក្រោម ១៨ឆ្នាំ គឺបានទៅ U-18 ភ្នំពេញក្រោន បន្ទាប់ពីបានយកឈ្នះគូប្រកួតយ៉ាងស្វិតស្វាញរៀងៗខ្លួននៅវគ្គផ្ដាច់ព័ត្រ និងក្រៅពីនេះក៏មានក្រុមដែលត្រូវទទួលបានចំណាត់ថ្នាក់លេខ២ លេខ៣ ពាន Fair Play និងពានរង្វាន់ឯកត្តជនជាច្រើនទៀត។

ជើងឯកពានយុវជនអាយុក្រោម ១៦ឆ្នាំ៖

  • ក្រុមទទួលចំណាត់ថ្នាក់លេខ១: U-16 វិសាខា (ជើងឯក)
  • ក្រុមទទួលចំណាត់ថ្នាក់លេខ២: U-16 នគររាជ
  • ក្រុមទទួលចំណាត់ថ្នាក់លេខ៣: U-16 សាលាតម្រង់ទិសខេត្តបន្ទាយមានជ័យ
  • ក្រុមទទួលបាន Fair Play: U-16 សាលាតម្រង់ទិសខេត្តបន្ទាយមានជ័យ
  • គ្រូបង្វឹកល្អ: ឡុង ឬទ្ធា (ក្លិបវិសាខា)
  • អ្នកចាំទីល្អ: សឿន រិទ្ធីវីរៈវឌ្ឍា (ក្លិបវិសាខា)
  • កីឡាករល្អជាងគេ: ណេត ណែត (ក្លិបវិសាខា)
  • កីឡាករទាត់ចូលទីច្រើនជាងគេ: ខណ្ឌ ឧសភា (ក្លិបនគររាជ)

ជើងឯកពានយុវជនអាយុក្រោម ១៨ឆ្នាំ៖

  • ក្រុមទទួលចំណាត់ថ្នាក់លេខ១: U-18 ភ្នំពេញក្រោន (ជើងឯក)
  • ក្រុមទទួលចំណាត់ថ្នាក់លេខ២: U-18 វិសាខា
  • ក្រុមទទួលចំណាត់ថ្នាក់លេខ៣: U-18 សាលាតម្រង់ទិសខេត្តស្ទឹងត្រែង
  • ក្រុមទទួលបាន Fair Play: U-18 វិសាខា
  • គ្រូបង្វឹកល្អ: ម៉ក់ ភារុណ (ក្លិបភ្នំពេញក្រោន)
  • អ្នកចាំទីល្អ: គឹម ចាន់ធី (ក្លិបភ្នំពេញក្រោន)
  • កីឡាករល្អជាងគេ: ចន ចំរើន (ក្លិបភ្នំពេញក្រោន)
  • កីឡាករទាត់ចូលទីច្រើនជាងគេ: សារី តៃម៉ូ (ក្លិបបឹងកេត)

តំណាងកីឡាករ សារី តៃម៉ូ

គួសបញ្ជាក់ផងដែរថា ចំពោះគោលបំណងនៃការរៀបចំឲ្យមានការប្រកួតជម្រើសរើសជើងឯកយុវជនអាយុក្រោម១៦ឆ្នាំ/១៨ឆ្នាំ នេះ គឺត្រូវបានធ្វើឡើង ដោយយោងផែនការយុទ្ធសាស្រ្តអភិវឌ្ឍបាល់ទាត់ឆ្ពោះទៅកាន់កីឡាស៊ីហ្គេម ឆ្នាំ២០២៣ គឺមានន័យថា ដើម្បីជ្រើសរើសបានកីឡាករវ័យក្មេង មានសមត្ថភាព និងទេពកោសល្យ សម្រាប់ត្រៀមឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ហើយការប្រកួតនេះ ក៏យោងផែនការសកម្មភាពការការងារ ឆ្នាំ២០១៩ របស់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ផងដែរ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់