កម្ពុជាបន្តទទួលបានភាពខកចិត្តនៅលើទឹកដីរបស់ខ្លួន

បារាំង June 17, 2015


ក្នុងជំនួបរវាងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងក្រុមអាហ្វហ្គានីស្ថាននៅលើទីលាននៃពហុកីឡដ្ឋានអូឡាំពិកបាននាំមកនូវភាពខកចិត្តនៅនាទីចុងក្រោយខណៈដែលខ្សែបម្រើអាហ្វហ្គានីស្ថាន Mustafa Zazai បានទាត់បញ្ចូលទីនៅ ៤នាទីមុនបញ្ចប់ការប្រកួតនោះ។ យ៉ាងណាក៏ដោយក្នុងនាមជាម្ចាស់ផ្ទះនៃការប្រកួតជម្រុះជុំទី២ ប្រចាំតំបន់អាស៊ី ក្នុងដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៨ ខាងមុខនេះ ប្រិយមិត្តកម្ពុជាបានធ្វើដំណើរយ៉ាងសស្រាក់សស្រាំដើម្បីមកគាំទ្រក្រុមជម្រើសជាតិរបស់ខ្លួនមិនចាញ់ការប្រកួតជាមួយក្រុមសឹង្ហបុរីឡើយ ។

^6405D9AA0897108DFABE1648B2A721D68253E31E05DF116B66^pimgpsh_fullsize_distr

^7E4677C12AD01A69E3865965FF92AD95D31E89FBE2A13B078B^pimgpsh_fullsize_distr


ក្នុងការប្រកួតនេះដែរ ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា បានផ្តល់នូវការរំភើបយ៉ាងខ្លាំងសម្រាប់ការប្រកួតនៅតង់ទីមួយ និងក្នុងការទប់ទល់ចំពោះការវាយលុកជាបន្តបន្ទាប់របស់ក្រុមអាហ្វហ្គានីស្ថានរហូតស្ទើរតែដល់នាទីចុងក្រោយនៃការប្រកួត។ ជាមួយគ្នានេះដែរក្រុមជម្រើសជាតិជប៉ុនដែលបានបញ្ចប់ការប្រកួតត្រឹមលទ្ធផលស្មើ ០-០ ជាមួយសឹង្ហបុរី នៅឯកីឡដ្ឋាន Saitama Stadium 2002 ក្រុង Saitama ។ ដូច្នេះសម្រាប់ពូល E សឹង្ហបុរី ដែលបានយកឈ្នះកម្ពុជា ៤-០ និងស្មើ ០-០ ជាមួយជប៉ុន កំពុងតែឈរលេខមួយជាបណ្តោះអាសន្ន ខណៈក្រុមស៊ីរី កំពុងតែឈរលេខ២ ដោយមាន៣ពិន្ទុស្មើគ្នានឹងអាហ្វហ្គានីស្ថានដែរ៕

^AFA65AB908F0CECD9A4376086FDE2198CDAF8020F8739B6620^pimgpsh_fullsize_distr

^8DF42D6A09FBC6E6D5A9B78EC092C2F0A861530EA103C41F86^pimgpsh_fullsize_distr

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត