ពានសម្តេចតេជោ ហ៊ុន សែន វគ្គ ១/៤ ប្រកួតមុនកាលកំណត់មួយគូនៅថ្ងៃនេះដោយ ទ័ព ប៉ះ ព្រៃវែង

មាស សុផាណារ៉ុង August 27, 2020


 

ភ្នំពេញ៖ ការប្រកួតដណ្ដើមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ (ថ្នាក់ជាតិ) វគ្គ ៨ក្រុមចុងក្រោយនឹងចាប់ផ្ដើមការប្រកួតនៅថ្ងៃនេះ ដោយមានមួយគូ សម្រាប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ នេះ ពោលគឺជាការជួបគ្នារវាង សមាគមកីឡាកងយោធពលខេមរភូមិន្ទ (ទ័ព) ជាមួយ ខេត្តព្រៃវែង។

កម្មវិធីប្រកួត និងកម្មវិធីផ្សាយមានដូចខាងក្រោម៖

ទ័ព ប្រកួតជាមួយ ខេត្តព្រៃវែង | វេលាម៉ោង ៦:០០ | កីឡដ្ឋានកងយោធពលខេមរភូមិន្ទ | BTV News

ចំពោះការប្រកួតនេះ គឺជាការប្រកួតមុនកាលកំណត់ ដោយដើមឡើយគឺគ្រោងប្រកួតនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ ប៉ុន្តែដោយសារខាងក្រុមខេត្តព្រៃវែង ស្នើសុំផ្លាស់ប្ដូរកម្មវិធីប្រកួត ទើបក្លិបទាំងសងខាងសម្រេចជ្រើសមកប្រកួតនៅថ្ងៃទី២៧ ខែសីហា នេះវិ សម្រាប់ជំនួបជើងទី១។

មុនជួបគ្នាផងដែរ ដើម្បីបានឡើងមកដល់វគ្គនេះ សមាគមកីឡាកងយោធពលខេមរភូមិន្ទ បានយកឈ្នះ ខេត្តកែប ក្នុងវគ្គ ១៦ក្រុមចុងក្រោយដោយលទ្ធផលសរុបទាំងពីរជើង ១៤ទល់៣ ខណៈខេត្តព្រៃវែង បានយកឈ្នះ អង្គរថាយហ្គឺរ ក្នុងលទ្ធផលសរុបទាំងជើង ៥ទល់៤។

សូមបញ្ជាក់ថា នេះជាឆ្នាំទី១៤ហើយ ដែលពានកម្រិតទី២ ប្រចាំប្រទេសមួយនេះដំណើរការឡើង ខណៈឆ្នាំចុងក្រោយក្រុមដែលទទួលតំណែងជើងឯក វគ្គថ្នាក់ជាតិ គឺបានទៅក្លិបបឹងកេត ក្រោយយកឈ្នះ ព្រះខ័នរាជស្វាយរៀង នៅវគ្គ ១១ម៉ែត្រកាត់សេចក្ដី៕

 

រូបភាព៖ Hun Sen Cup – ពានរង្វាន់សម្តេច ហ៊ុន សែន

មតិយោបល់