ចុងសប្ដាហ៍នេះមានព្រឹត្តិការណ៍បាល់ទាត់សំខាន់២ ប្រកួតក្នុងវគ្គ ៨ក្រុម និងវគ្គផ្ដាច់ព្រ័ត្រ

មាស សុផាណារ៉ុង August 26, 2020


 

ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ទី២៩ និងថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២០ បាល់ទាត់កម្ពុជា នឹងមាន ២ព្រឹត្តិការណ៍សំខាន់ៗ គ្រាដែលលីគកំពូលត្រូវសម្រាកចុងសប្ដាហ៍នេះ។

ព្រឹត្តិការណ៍សំខាន់ៗទាំង ២ នោះគឺរួមមាន ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (ថ្នាក់ជាតិ) វគ្គ ៨ក្រុមចុងក្រោយ ជើងទី១ និងមួយទៀតគឺជាព្រឹត្តិការណ៍ពានរង្វាន់យុវជនដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ពានយុវជនអាយុក្រោម ១៦ឆ្នាំ, ពានយុវជនអាយុក្រោម ១៨ឆ្នាំ) វគ្គផ្ដាច់ព្រ័ត្រ។

ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (ថ្នាក់ជាតិ) វគ្គ ៨ក្រុមចុងក្រោយ ជើងទី១៖

វគ្គ ៨ក្រុមចុងក្រោយ ជើងទី១ នៃពានធំកម្រិតទី២ ប្រចាំប្រទេសមួយនេះ នឹងមានការប្រកួតចំនួន ២គូនៅថ្ងៃសៅរ៍ និង ២គូបន្ថែមទៀតនៅថ្ងៃអាទិត្យ ពោលគឺ:

ថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២០

  • ណាហ្គាវើលដ៍ ប្រកួត ព្រះខ័នរាជស្វាយរៀង
  • ភ្នំពេញក្រោន ប្រកួត គីរីវង់សុខសែនជ័យ

ថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២០

  • ព្រៃវែង ប្រកួត កងយោធពលខេមរភូមិន្ទ
  • បឹងកេត ប្រកួត វិសាខា/ត្បូងឃ្មុំ

ពានរង្វាន់យុវជនដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា៖

ចំពោះពានរង្វាន់យុវជនដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ពានយុវជនអាយុក្រោម ១៦ឆ្នាំ, ពានយុវជនអាយុក្រោម ១៨ឆ្នាំ) គឺឈានចូលដល់វគ្គផ្ដាច់ព្រ័ត្រ ដោយគ្រោងធ្វើនៅថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២០ នៅទីលានសាលាបាល់ទាត់តម្រង់ទិស វិទ្យាល័យកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ពានយុវជនអាយុក្រោម ១៦ឆ្នាំ គឺជាការប្រកួតរវាង វិសាខា ជាមួយ នគរររាជ នៅវេលាម៉ោង ៨ព្រឹក នៅទីលានសាលាបាល់ទាត់តម្រង់ទិស វិទ្យាល័យកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ខណៈគូដណ្ដើមយកចំណាត់ថ្នាក់លេខ៣ គឺជាការជួបគ្នារវាង សាលាតម្រង់ទិសខេត្តឧត្តរមានជ័យ ជាមួយ សាលាតម្រង់ទិសខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង ៧:៣០នាទីព្រឹក នៅកីឡដ្ឋានខេត្តកំពង់ឆ្នាំង។

ដោយឡែកពានយុវជនអាយុក្រោម ១៨ឆ្នាំ វិញ គឺជាការជួបគ្នារវាងក្រុមរួមតំបន់ភ្នំពេញភាគខាងជើង ពោលគឺ វិសាខា ត្រូវជួបប្រកួតជាមួយ ភ្នំពេញក្រោន ដណ្ដើមជើងឯក គ្រោងប្រកួតនៅវេលាម៉ោង ៣:០០នាទីរសៀល នៅទីលានសាលាបាល់ទាត់តម្រង់ទិស វិទ្យាល័យកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ខណៈគូដណ្ដើមយកចំណាត់ថ្នាក់លេខ៣ គឺជាការជួបគ្នារវាង សាលាតម្រង់ទិសខេត្តក្រចេះ ជួបប្រកួតជាមួយ គឺជាការជួបគ្នារវាង សាលាតម្រង់ទិសខេត្តស្ទឹងត្រែង នៅនៅកីឡដ្ឋានខេត្តកំពង់ឆ្នាំង វេលាម៉ោង ៩:៣០ នាទីព្រឹកផងដែរ៕

 

រូបភាព៖ Hun Sen Cup – ពានរង្វាន់សម្តេច ហ៊ុន សែន | Visakha Academy

មតិយោបល់