វិសាខា មានភាគរយខ្ពស់ក្នុងការឡើងវគ្គ ១/៤ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (ថ្នាក់ជាតិ) ល្ងាចនេះ

មាស សុផាណារ៉ុង August 26, 2020


 

ភ្នំពេញ៖ ការប្រកួតដណ្ដើមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ (ថ្នាក់ជាតិ) វគ្គ ១៦ក្រុមចុងក្រោយនឹងបន្តការប្រកួត ជើងទី២ ចំនួន ១គូចុងក្រោយ សម្រាប់ថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២០ នេះ ពោលគឺជាការជួបគ្នារវាង ខេត្តត្បូងឃ្មុំ ជាមួយ វិសាខា។

កម្មវិធីប្រកួត និងកម្មវិធីផ្សាយមានដូចខាងក្រោម៖

ខេត្តត្បូងឃ្មុំ ប្រកួតជាមួយ វិសាខា | វេលាម៉ោង ៣:៣០ | ទីលានវិទ្យាល័យព្រះសីហនុ

ចំពោះការប្រកួតនេះ វិសាខា ហាក់មានប្រៀបជាងម្ចាស់ផ្ទះត្បូងឃ្មុំ ខ្លាំង បើយោងទៅលើលទ្ធផលកាលពីជើងទី១ ដោយកាលពីជើងទី១ វិសាខា បានយកឈ្នះ ត្បូងឃ្មុ ដល់ទៅ ៩ទល់០ នៅកីឡដ្ឋានព្រីនស៍ ខណៈ ត្បូងឃ្មុំ ដើម្បីអាចឡើងទៅវគ្គបន្តគឺត្រូវការឈ្នះ វិសាខា លើសពី ១០គ្រាប់ឡើងទៅ គ្រាដែលវិសាខា ទោះចាញ់ក្រោម ៨គ្រាប់ ឬក៏ស្មើក៏នៅតែអាចឡើងវគ្គបន្តបានផងដែរ។

សូមបញ្ជាក់ថា នេះជាឆ្នាំទី១៤ហើយ ដែលពានកម្រិតទី២ ប្រចាំប្រទេសមួយនេះដំណើរការឡើង ខណៈឆ្នាំចុងក្រោយក្រុមដែលទទួលតំណែងជើងឯក វគ្គថ្នាក់ជាតិ គឺបានទៅក្លិបបឹងកេត ក្រោយយកឈ្នះ ព្រះខ័នរាជស្វាយរៀង នៅវគ្គ ១១ម៉ែត្រកាត់សេចក្ដី៕

 

រូបភាព៖ វិសាខា – Visakha Football Club

មតិយោបល់