បណ្ដុំកំណត់ត្រាសំខាន់ៗ ត្រឹមជុំទី១ នៃលីគកំពូលកម្ពុជារដូវកាល ២០២០

មាស សុផាណារ៉ុង August 24, 2020


 

ភ្នំពេញ៖ ពានរង្វាន់លីគកំពូលកម្ពុជា បានបញ្ចប់ការប្រកួតជុំទី១ ជាផ្លូវការហើយ គិតត្រឹមថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ ម្សិលមិញ ខណៈព្រឹត្តិការណ៍ដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន បានកើតឡើង និងគួរកត់ត្រាទុក។

បង្ហាញពីលទ្ធផលពីការប្រកួតចំនួន ៦គូ នៅសប្ដាហ៍នេះ បានបញ្ចប់ទៅដោយលទ្ធផលឈ្នះ ចាញ់ ៥គូ និងស្មើ ១គូ ខណៈលទ្ធផលទាំងស្រុងដូចខាងក្រោម៖

ឆ្លងកាត់លទ្ធផលទាំងអស់នេះ រឿងរ៉ាវបន្ថែមទៀត ក៏បានបន្សល់ទុកផងដែរ ដែលមានដូចជា៖

  • ៦ក្រុម បានកៅអីក្រុមខ្លាំងទាំង៦ (Top 6) ដើម្បីប្រជែងជើងឯក រួមមាន បឹងកេត, ព្រះខ័នរាជស្វាយរៀង, វិសាខា, ទ័ព, ភ្នំពេញក្រោន និងណាហ្គាវើលដ៍
  • ៧ក្រុម ដែលប្រកួតដណ្ដើមចំណាត់ថ្នាក់ពីលេខ៧ ដល់១៣ រួមមាន U-18 សាលាបាល់ទាត់បាទី, សូលទីឡូអង្គរ, នគរបាលជាតិ, អគ្គិសនីកម្ពុជា, អាស៊ីអឺរ៉ុបយូណាយធីត, គីរីវង់សុខសែនជ័យ និងអង្គរថាយហ្គឺរ
  • បឹងកេត គឺជាក្រុមដែលប្រកួតមិនដែលចាញ់ទាល់តែសោះ ចាប់តាំងពីបើករដូវកាល ឈ្នះ ១០លើក និងស្មើ ២លើក
  • បឹងកេត ជាក្រុមដែលរក្សាកំណត់ត្រាឈ្នះជាប់ៗគ្នាបានយូរជាងគេ ១០ប្រកួតជាប់ៗគ្នា
  • យុវជនបាទីអាយុក្រោម ១៨ឆ្នាំ មិនដែលស្គាល់រស់ជាតិឈ្នះ ទាល់តែសោះ ត្រឹមស្មើ ២ដង និងចាញ់ ១០ដង
  • ក្រុមដែលរកគ្រាប់បាល់បានច្រើនជាងគេ និងតិចជាងគេ៖ ព្រះខ័នរាជស្វាយរៀង (៤៥គ្រាប់) U-18 បាទី (៤គ្រាប់)
  • ក្រុមរបូតគ្រាប់តិចជាងគេ និងក្រុមរបូតគ្រាប់បាល់ច្រើនជាងគេ៖ បឹងកេត ជាមួយភ្នំពេញក្រោន (របូត ១១គ្រាប់ដូចគ្នា) U-18 បាទី (របូត ៤៦គ្រាប់)
  • កីឡាករទាត់ចូលច្រើនជាងគេ Pedro Agusto (ព្រះខ័នរាជស្វាយរៀង) ១៤ គ្រាប់, កីឡាករបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីច្រើនជាងគេ Marques Oliveira (ណាហ្គាវើលដ៍) ៧ដង អ្នកចាំទីរក្សាសំណាញ់ទីបានច្រើនដងជាងគេ អ៊ុំ វិចិត្រ (ភ្នំពេញក្រោន) ៦ដង
  • ប្រកួតដែលមានគ្រាប់បាល់ច្រើនជាងគេ៖ គឺក្នុងការប្រកួត វិសាខា យកឈ្នះ អាស៊ីអឺរ៉ុបយូណាយធីត ១០ទល់១
  • ជ័យជម្នះដែលធំធេងជាងគេ៖ គឺនៅក្នុងការប្រកួតដែល ព្រះខ័នរាជស្វាយរៀង យកឈ្នះ U-18 បាទី ១០ទល់០
  • គ្រាប់បាល់សរុប មាន ៣១១គ្រាប់កើតឡើងក្នុងជុំទី១

តារាងចំណាត់ថ្នាក់ដូចខាងក្រោម៖

 

រូបភាព៖ Metfone Cambodian League

អត្ថបទ៖ ណារ៉ុង

មតិយោបល់