លីគកំពូលកម្ពុជា បញ្ចប់ការប្រកួត ៥គូ ខណៈល្ងាចនេះមានការប្រកួតឡើងវិញ ១គូ
មាស សុផាណារ៉ុង August 17, 2020
ភ្នំពេញ៖ លីគកំពូលកម្ពុជា បានបញ្ចប់ការប្រកួតចំនួន ៥គូក្នុងសប្ដាហ៍ទី១២ (និយាយជារួម) តែនៅសប្ដាហ៍ទី១១ (និយាយដោយឡែក) ខណៈល្ងាចនេះមានការប្រកួតឡើងវិញ ១គូ។
មុននឹងចាប់ផ្ដើមសូមលើកបង្ហាញពីលទ្ធផលពីការប្រកួតចំនួន ៥គូ នៅសប្ដាហ៍នេះ បានបញ្ចប់ទៅដោយលទ្ធផលឈ្នះ ចាញ់ ៤គូ និងមានលទ្ធផលស្មើ ២គូ ខណៈលទ្ធផលទាំងស្រុងដូចខាងក្រោម៖
ដោយឡែកនៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ នឹងមានការប្រកួតឡើងវិញ ១គូបន្ថែមគឺជាការជួបគ្នារវាង អាស៊ីអឺរ៉ុបយូណាយធីត ជាមួយ បឹងកេត នៅវេលាម៉ោង ៣:៣០នាទីរសៀល ដោយបន្ទាប់ពីការសម្រាក ៣០នាទី ២ដង ដោយសារករណីប្រធានស័ក្តិ (មានភ្លៀងធ្លាក់ខ្លាំង) ក្នុងការប្រកួតនៅកីឡដ្ឋាន អេ.អុី.យូ ស្ពតផាក ត្រូវបានលើកពេលប្រកួតដោយវាលស្មៅនៅកីឡដ្ឋានមានទឹកដក់ និងទីលានមិនមានភ្លើងបំភ្លឺសម្រាប់លេងនៅពេលយប់ ធ្វើអោយការប្រកួតមិនអាចបន្តបាន។
តារាងចំណាត់ថ្នាក់បណ្ដោះអាសន្នដូចខាងក្រោម៖
រូបភាព៖ Metfone Cambodian League