ជំរំហ្វឹកហាត់លើកទី៣ ម្ចាស់ផ្ទះ U-19 អ៊ូសបេគីស្ថាន ត្រៀមខ្លួនបានកាន់តែល្អ

មាស សុផាណារ៉ុង August 14, 2020


 

អ៊ូសបេគីស្ថាន៖ ក្រុមបាល់ទាត់ជម្រើសជាតិអ៊ូសបេគីស្ថាន អាយុក្រោម១៩ឆ្នាំ ដែលជាម្ចាស់ផ្ទះរៀបចំការប្រកួតពានរង្វាន់ជើងឯកយុវជនអាស៊ី អាយុក្រោម១៩ឆ្នាំ (2020 AFC U-19 Championship) បានបង្ហាញពីការត្រៀមខ្លួនបានយ៉ាងល្អ បន្ទាប់បោះជំរំហ្វឹកហាត់លើក៣ ជាមួយនឹងការប្រកួតកម្ដៅសាច់ដុំយ៉ាងស្វិតស្វាញ ២ប្រកួត។

ក្រុមម្ចាស់ផ្ទះដែលមានមហិច្ឆតាឈ្នះជើងឯកពានរង្វាន់ដដែលនេះ បានហ្វឹកហាត់រយៈពេលខ្លីដូចគ្នាបែបនេះ ២ដងរួចមក ដើម្បីត្រៀមរៀបចំខ្លួនឲ្យបានល្អប្រសើរក្នុងនាមជាម្ចាស់ផ្ទះ ខណៈជំរំហ្វឹកហាត់លើកទី៣ នេះប្រើរយៈពេល ១០ថ្ងៃ។

គិតចាប់តាំងពីពាក់កណ្ដាលខែមិថុនាមក ការប្រមូលផ្ដុំហ្វឹកហាត់ជុំគ្នារយៈពេលខ្លីរបស់អ៊ូសបេគីស្ថាន បាន៣លើករួមមាន លើកទី១ ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមិថុនា និងលើកទី២ ពីថ្ងៃទី២២ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ និងលើកទី៣ ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ​២០២០។

ក្នុងការប្រមូលផ្ដុំហ្វឹកហាត់ លើកទី៣ នេះផងដែរ U-19 អ៊ូបេគីស្ថាន ក៏បានធ្វើការប្រកួតមិត្តភាពកម្ដៅសាច់ដុំចំនួន ២ប្រកួតមានដូចជា៖

  • ចាញ់ ជម្រើសជាតិអ៊ូសបេគីស្ថាន (ឈុតធំ) លទ្ធផល ៣-២
  • ស្មើ ក្រុម FK Bukhoro (លីគកំពូល) លទ្ធផល ២-០

សូមបញ្ជាក់ជាថ្មីថា ការប្រកួតពានរង្វាន់ (2020 AFC U-19 Championship) U-19 កម្ពុជា ស្ថិតនៅពូល A ជាមួយក្រុម U-19 អ៊ូបេគីស្ថាន (ម្ចាស់ផ្ទះ) ក្រុម U-19 ឥណ្ឌូនេស៊ី និងក្រុមចុងក្រោយ U-19 អ៊ីរ៉ង់ ហើយការប្រកួតគ្រោងនឹងធ្វើឡើងនៅចន្លោះថ្ងៃទី១៤ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ នៅលើទឹកដីនៃប្រទេសអ៊ូបីគីស្ថាន៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់អ៊ូបេគីស្ថាន – Uzbekistan Football Association

មតិយោបល់