ពានសម្តេចតេជោ ហ៊ុន សែន បន្តការប្រកួត ២គូបន្ថែម ខណៈមួយគូទៀតលើកពេល ក្នុងវគ្គ ១៦ក្រុមចុងក្រោយ

មាស សុផាណារ៉ុង August 13, 2020


 

ភ្នំពេញ៖ ការប្រកួតដណ្ដើមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ (ថ្នាក់ជាតិ) វគ្គ ១៦ក្រុមចុងក្រោយនឹងបន្តការប្រកួតរបស់ខ្លួន ជើងទី១ ចំនួន ២គូបន្ថែមទៀត សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០ នេះ ខណៈការប្រកួតមួយគូត្រូវបានលើកពេល។

ការប្រកួតដែលត្រូវបានលើកពេលនោះគឺស្ថិតក្នុងការប្រកួតរវាង ខេត្តត្បូងឃ្មុំ ជាមួយ ក្លិបវិសាខា ដោយសារទីលានវិទ្យាល័យមេមត់ថ្មីៗនេះ មានស្ថានភាពគុណភាពមិនល្អដូចជា ផ្ទៃមិនរាបស្មើ ខ្វះស្មៅ និងខូង មិនគ្រប់លក្ខខណ្ឌបច្ចេកទេស ដែលក្រុមការងារជំនាញបច្ចេកទេសបានចុះពិនិត្យផ្ទាល់ឃើញថា អាចបង្ករគ្រោះថ្នាក់ដល់កីឡាកររបស់ក្រុមទាំងសងខាង។ នេះបើតាមការបញ្ជាក់ដោយ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC)។

កម្មវិធីប្រកួត និងកម្មវិធីផ្សាយមានដូចខាងក្រោម៖

សូមបញ្ជាក់ថា នេះជាឆ្នាំទី១៤ហើយ ដែលពានកម្រិតទី២ ប្រចាំប្រទេសមួយនេះដំណើរការឡើង ខណៈឆ្នាំចុងក្រោយក្រុមដែលទទួលតំណែងជើងឯក វគ្គថ្នាក់ជាតិ គឺបានទៅក្លិបបឹងកេត ក្រោយយកឈ្នះ ព្រះខ័នរាជស្វាយរៀង នៅវគ្គ ១១ម៉ែត្រកាត់សេចក្ដី៕

 

រូបភាព៖ Hun Sen Cup – ពានរង្វាន់សម្តេច ហ៊ុន សែន

មតិយោបល់