ពានរង្វាន់យុវជន U-16 និង U-18 ឈានចូលវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

មាស សុផាណារ៉ុង August 10, 2020


 

ភ្នំពេញ៖ ការប្រកួតដណ្ដើមពានរង្វាន់យុវជនអាយុក្រោម ១៦ឆ្នាំ និងពានពានរង្វាន់យុវជនអាយុក្រោម ១៨ឆ្នាំ ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឈានចូលដល់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយបន្ទាប់ពីបញ្ចប់យុទ្ធនាការរៀងៗខ្លួន។

  • ពានរង្វាន់យុវជនអាយុក្រោម ១៦ឆ្នាំ៖

សម្រាប់ពានរង្វាន់យុវជនអាយុក្រោម ១៦ឆ្នាំ គិតមកទល់ពេលនេះ គឺបានឈានដល់ការប្រកួតបញ្ចប់ជុំទី៣ ដែលមានការបែងចែកចេញជា ២ពូល (ពូល A,B) និងក្នុង ១ពូលមាន ៤ក្រុម ហើយកាលពីចុងសប្ដាហ៍កន្លងទៅគឺបានបញ្ចប់សប្ដាហ៍ទី៣ ជាសប្ដាហ៍ចុងក្រោយផងដែរ។

រំឭកក្នុងពាន U-16 នេះ ពូល A មានដូចជា នគររាជ, ភ្នំពេញក្រោន, វិសាខា និងសាលាតម្រង់ទិសវិទ្យាល័យស្វាយរៀង ខណៈពូល B មានដូចជា សាលាតម្រង់ទិសខេត្តបន្ទាយមានជ័យ, សាលាតម្រង់ទិសខេត្តកំពង់ស្ពឺ ណាហ្គាវើលដ៍, សាលាតម្រង់ទិសខេត្តស្ទឹងត្រែង និងសាលាតម្រង់ទិសខេត្តឧត្តរមានជ័យ។

ហើយជាលទ្ធផលឆ្លងកាត់ការប្រកួតដ៏តាន់តឹង ៣សប្ដាហ៍ជាប់ៗគ្នា ក៏បានរកឃើញក្រុមឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រផងដែរ ពោលគឺពូល A នគររាជ ជាមួយ វិសាខា ខណៈពូល B វិញ គឺសាលាតម្រង់ទិសខេត្តបន្ទាយមានជ័យ ឡើងជាមួយ សាលាតម្រង់ទិសខេត្តឧត្តរមានជ័យ។

លរ

ក្រុម

ប្រកួត

ឈ្នះ

ស្មើ

ចាញ់

ទាត់គេ

គេទាត់

គ្រាប់ចំណេញ

ពិន្ទុ

នគររាជ អេហ្វស៊ី

១០

វិសាខា

១១

ភ្នំពេញក្រោន

​-

សាលាតម្រង់ទិស វិ.ស្វាយរៀង

១៦

​-១២

លរ

ក្រុម

ប្រកួត

ឈ្នះ

ស្មើ

ចាញ់

ទាត់គេ

គេទាត់

គ្រាប់ចំណេញ

ពិន្ទុ

សាលាតម្រង់ទិស បន្ទាយមានជ័យ

សាលាតម្រង់ទិសឧត្តរមានជ័យ

សាលាតម្រង់ទិស ស្ទឹងត្រែង

​-

សាលាតម្រង់ទិស កំពង់ស្ពឺណាហ្គាវើលដ៍

​-

ដូច្នេះនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រុមលេខ១ ពូល A នគររាជ នឹងត្រូវប៉ះលេខ ២ពូល B សាលាតម្រង់ទិសខេត្តឧត្តរមានជ័យ ខណៈលេខ២ ពូល A វិសាខា នឹងត្រូវជួប លេខ១ពូល B សាលាតម្រង់ទិសខេត្តបន្ទាយមានជ័យ ចាប់ផ្ដើមប្រកួតជើងទី១ នៅចុងសប្ដាហ៍នេះ និងជើងទី២ នៅសប្ដាហ៍បន្ទាប់។

  • ពានរង្វាន់យុវជនអាយុក្រោម ១៨ឆ្នាំ

ពានរង្វាន់យុវជនអាយុក្រោម ១៨ឆ្នាំ ក៏បានបញ្ចប់ការប្រកួតក្នុងវគ្គ ៨ក្រុមចុងក្រោយផងដែរ ជាលទ្ធផលបង្ហាញដូចខាងក្រោម៖

ដោយឡែកសរុបលទ្ធផលទាំងពីរជើង បង្ហាញថា ភ្នំពេញក្រោន ឈ្នះ កំពង់ស្ពឺ ៨ទល់១, ក្រចេះ ឈ្នះ បន្ទាយមានជ័យ ២ទល់០, វិសាខា ឈ្នះ ព្រះខ័នរាជស្វាយរៀង ៤ទល់១ និងចុងក្រោយ ស្ទឹងត្រែង ឈ្នះ ឧត្តរមានជ័យ ៤ទល់២។

នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ភ្នំពេញក្រោន នឹងត្រូវជួប ខេត្តក្រចេះ ស្របពេលដែល វិសាខា ជួប ស្ទឹងត្រែង ជើងទី១ ធ្វើឡើងនៅថ្ងៃទី១៦ សីហា ចុងសប្ដាហ៍នេះ និងត្រលប់ជើងទី២ វិញ នៅថ្ងៃទី២៣ ខែដដែល ដើម្បីសម្រេចរកគ្រុមឡើងទៅវគ្គផ្ដាច់ព្រ័ត្រ៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

មតិយោបល់