នៅសល់ ២សប្ដាហ៍ទៀតបញ្ចប់ជុំទី១ លីគកំពូលកម្ពុជា បានបន្សល់ទុករឿងរ៉ាវកាន់តែច្រើនក្នុងសប្ដាហ៍ទី១១

មាស សុផាណារ៉ុង August 10, 2020


 

ភ្នំពេញ៖ នៅសល់តែ ២សប្ដាហ៍ទៀតប៉ុណ្ណោះ ពានរង្វាន់លីគកំពូលកម្ពុជា នឹងបញ្ចប់ការប្រកួតជុំទី១ ខណៈបើគិតត្រឹមថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ម្សិលមិញ ត្រូវនឹងសប្ដាហ៍ទី១១ នេះ រឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន បានកើតឡើង និងបន្សល់ទុក។

បង្ហាញពីលទ្ធផលពីការប្រកួតចំនួន ៦គូ នៅសប្ដាហ៍នេះ បានបញ្ចប់ទៅដោយលទ្ធផលឈ្នះ ចាញ់ ទាំង ៦គូ និងពុំមានលទ្ធផលស្មើឡើយ ខណៈលទ្ធផលទាំងស្រុងដូចខាងក្រោម៖

ឆ្លងកាត់លទ្ធផលទាំងអស់នេះ រឿងរ៉ាវបន្ថែមទៀត ក៏បានបន្សល់ទុកផងដែរ ដែលមានដូចជា៖

  • រកឃើញ ៤ក្រុម ធានាកៅអីក្រុមខ្លាំងទាំង៦ (Top 6) ដើម្បីប្រជែងជើងឯក៖ ព្រះខ័នរាជស្វាយរៀង, បឹងកេត, វិសាខា និងភ្នំពេញក្រោន
  • នៅសល់ ៣ក្រុម មានឱកាសប្រជែងកៅអីក្រុមខ្លាំងទាំង៦ (Top 6) ដែលនៅសេសសល់ ២កៅអី ពោលគឺរវាង ណាហ្គាវើលដ៍, ទ័ព និងអង្គរថាយហ្គឺរ
  • ៦ ក្រុមធានាទីតាំងប្រកួតដណ្ដើមចំណាត់ថ្នាក់ពីលេខ៧ ដល់១៣ រួមមាន U-18 សាលាបាល់ទាត់បាទី, សូលទីឡូអង្គរ, នគរបាលជាតិ, អគ្គិសនីកម្ពុជា, អាស៊ីអឺរ៉ុបយូណាយធីត និងគីរីវង់សុខសែនជ័យ បានន័យថាអស់ឱកាសប្រជែងពាន
  • ព្រះខ័នរាជស្វាយរៀង ជាមួយ បឹងកេត គឺជាក្រុមដែលប្រកួតមិនដែលចាញ់ទាល់តែសោះ ចាប់តាំងពីបើករដូវកាល
  • ព្រះខ័នរាជស្វាយរៀង ទីបំផុតយកឈ្នះលើ ណាហ្គាវើលដ៍ បានសម្រេច បន្ទាប់ពីឈ្នះលើកចុងក្រោយគឺនៅឆ្នាំ២០១៦
  • ជាសប្ដាហ៍ដែលសម្បូរទៅដោយសមាជិកយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជារកគ្រាប់បាល់បញ្ចូលទីឲ្យក្រុមរៀងៗខ្លួន៖ សៀន សុភ័ក្ត្រា (២គ្រាប់ ឲ្យអគ្គិសនី), សឿត ណាវ៉ា ជាមួយ សៀង ចន្ធា (ម្នាក់ ១គ្រាប់ឲ្យបឹងកេត), លឹម ពិសុទ្ធ (២គ្រាប់ ឲ្យភ្នំពេញក្រោន)

តារាងចំណាត់ថ្នាក់ដូចខាងក្រោម៖

 

រូបភាព៖ Metfone Cambodian League

អត្ថបទ៖ ណារ៉ុង

មតិយោបល់