ពានរង្វាន់យុវជន U-16 ពូល A រកឃើញក្រុមឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខណៈពូល B កំពុងតាន់តឹង
មាស សុផាណារ៉ុង August 3, 2020
ភ្នំពេញ៖ ការប្រកួតដណ្ដើមពានរង្វាន់យុវជនអាយុក្រោម ១៦ឆ្នាំ ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឈានដល់បញ្ចប់ការប្រកួតទី២ ប្រចាំពូលរៀងៗខ្លួនហើយ និងបានរកឃើញក្រុមឡើងវគ្គបន្តខ្លះៗផងដែរ។
ការប្រកួតសម្រាប់ពូល A ដែលមាន ក្រុមនគររាជ, ភ្នំពេញក្រោន, វិសាខា និងសាលាតម្រង់ទិសវិទ្យាល័យស្វាយរៀង បានរកឃើញក្រុមឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ពោលគឺ ក្រុមនគររាជ ដឹកដៃគ្នាជាមួយ វិសាខា ឡើងវគ្គបន្ត បន្ទាប់ទទួលបានជ័យជម្នះ ២ប្រកួតជាប់ៗគ្នារៀងៗខ្លួន ខណៈភ្នំពេញក្រោន ជាមួយសាលាតម្រង់ទិសវិទ្យាល័យស្វាយរៀង អស់ឱកាសឡើងដូចគ្នាផងដែរ។
ពូល B ឯណោះវិញ ដែលមានក្រុមសាលាតម្រង់ទិសខេត្តបន្ទាយមានជ័យ, សាលាតម្រង់ទិសខេត្តកំពង់ស្ពឺ ណាហ្គាវើលដ៍, សាលាតម្រង់ទិសខេត្តស្ទឹងត្រែង និងសាលាតម្រង់ទិសខេត្តឧត្តរមានជ័យ កំពុងតែតាន់តឹងដ្បិតបច្ចុប្បន្នទាំង ៤ក្រុមមាន ៣ពិន្ទុដូចៗគ្នា ក្រោយឈ្នះចាញ់គ្នាទៅវិញទៅមក ត្រឹមប្រកួតទី២ នេះ។
តារាងចំណាត់ថ្នាក់រួមសម្រាប់ពាន U-16៖
ពូល A៖
លរ |
ក្រុម |
ប្រកួត |
ឈ្នះ |
ស្មើ |
ចាញ់ |
ទាត់គេ |
គេទាត់ |
គ្រាប់បាល់ |
ពិន្ទុ |
១ |
វិសាខា |
២ |
២ |
០ |
០ |
១០ |
១ |
៩ |
៦ |
២ |
នគររាជ អែហ្វស៊ី |
២ |
២ |
០ |
០ |
៨ |
១ |
៧ |
៦ |
៣ |
ភ្នំពេញក្រោន |
២ |
០ |
០ |
២ |
០ |
៧ |
–៧ |
០ |
៤ |
សាលាតម្រង់ទិស វិ.ស្វាយរៀង |
២ |
០ |
០ |
២ |
២ |
១១ |
–៩ |
០ |
ពូល B
លរ |
ក្រុម |
ប្រកួត |
ឈ្នះ |
ស្មើ |
ចាញ់ |
ទាត់គេ |
គេទាត់ |
គ្រាប់បាល់ |
ពិន្ទុ |
១ |
សាលាតម្រង់ទិស បន្ទាយមានជ័យ |
២ |
១ |
០ |
១ |
៤ |
២ |
២ |
៣ |
២ |
សាលាតម្រង់ទិស ឧត្តរមានជ័យ |
២ |
១ |
០ |
១ |
២ |
១ |
១ |
៣ |
៣ |
សាលាតម្រង់ទិស ស្ទឹងត្រែង |
២ |
១ |
០ |
១ |
៤ |
៤ |
០ |
៣ |
៤ |
សាលាតម្រង់ទិសកំពង់ស្ពឺ ណាហ្គាវើលដ៍ |
២ |
១ |
០ |
១ |
៤ |
៦ |
–២ |
៣ |
ដោយឡែកសម្រាប់ពានរង្វាន់អាយុក្រោម ១៨ឆ្នាំ វិញ បានបញ្ចប់ជើងទី១ នៃវគ្គ ៨ក្រុមចុងក្រោយផងដែរ ដែលមានលទ្ធផលដូចខាងក្រោម៖
ការប្រកួតវគ្គ ៨ក្រុមចុងក្រោយជើងទី២ នឹងធ្វើឡើនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ចុងសប្ដាហ៍នេះ៕
រូបភាព៖ CambodianYouthFootball | Visakha Academy
អត្ថបទ៖ ណារ៉ុង