គម្រោងការរបស់ជម្រើសជាតិអ៊ីរ៉ង់ សម្រាប់វគ្គជម្រុះបាល់ទាត់ពិភពលោក កំពុងស្ថិតនៅលើផ្លូវយ៉ាងរលូន

មាស សុផាណារ៉ុង July 29, 2020


 

អ៊ីរ៉ង់៖ ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ កំពុងត្រៀមខ្លួនសម្រាប់វគ្គជម្រុះបាល់ទាត់ពិភពលោក (2022 FIFA World Cup) ឆ្នាំ២០២២ ហើយផែនការក៏កំពុងដំណើរការសម្រាប់ក្រុមនេះដើម្បីត្រៀមខ្លួនឱ្យបានទាន់ពេលវេលា។ ជំងឺរាតត្បាតរ៉ាំរ៉ៃកូវីដ-១៩ បានបង្ខំឱ្យសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) ពិចារណាលើការផ្លាស់ប្តូរកម្មវិធីប្រកួត។

យោងតាមគោលការណ៍ណែនាំថ្មី ក្រុមជម្រើសជាតិអ៊ីរ៉ង់ គ្រោងនឹងធ្វើម្ចាស់ផ្ទះទទួលហុងកុង នៅថ្ងៃទី០៨ ខែតុលា នៅទីក្រុងតេហេរ៉ង់ និងជួប កម្ពុជា ៥ថ្ងៃក្រោយនៅភ្នំពេញ ខណៈការប្រកួត ២លើកចុងក្រោយរបស់អ៊ីរ៉ង់ ជាមួយបារ៉ែន និងអ៊ីរ៉ាក់ នឹងធ្វើឡើងនៅថ្ងៃទី១២ និង១៧ ខែវិច្ឆិកា នៅទីក្រុងតេអេរ៉ង់ ទាំងពីរ។

យោងតាមសេចក្ដីជូនដំណឹងរបស់សហព័ន្ធកីឡាបាល់ទាត់នៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ (FFIRI) ក្រុមជម្រើសជាតិអ៊ីរ៉ង់ នឹងរៀបចំការប្រកួតមិត្តភាពចំនួន ២ប្រកួត នៅក្នុងខែកញ្ញា ជាមួយប្រទេសស៊ីរីនិងអ៊ូសបេគីស្ថាន ដោយការប្រកួតជាមួយស៊ីរី គ្រោងធ្វើឡើងនៅថ្ងៃទី០៣ ខែកញ្ញា នៅទីក្រុងតេអេរ៉ង់។ អ៊ីរ៉ង់ ក៏នឹងជួបអ៊ូសបេគីស្ថាន នៅទីក្រុង Tashkent នៅថ្ងៃទី០៧ ខែកញ្ញា ផងដែរ។

ផ្អែកលើរបាយការណ៍មួយចំនួនប្រសិនបើការប្រកួតជាមួយស៊ីរីមិនត្រូវបានបញ្ចប់ប៉ាឡេស្ទីននឹងជំនួសពួកគេ។ ការប្រកួតជាមួយស៊ីរី (ឬប៉ាឡេស្ទីន) នឹងជាការប្រកួតដំបូងរបស់ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ជាមួយលោក Dragan Skocic នៅឯតំណែងជាគ្រូបង្វឹកថ្មីរបស់ក្រុម។

ផ្អែកលើរបាយការណ៍មួយចំនួន ប្រសិនបើការប្រកួតជាមួយស៊ីរី មិនត្រូវបានសម្រេច ជម្រើសជាតិប៉ាឡេស្ទីន នឹងជំនួសពួកគេ។ ការប្រកួតជាមួយស៊ីរី (ឬប៉ាឡេស្ទីន) នឹងជាការប្រកួតដំបូងរបស់ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ ក្រោមការដឹកនាំដោយ លោក Dragan Skocic ក្នុងតំណែងជាគ្រូបង្វឹកថ្មីរបស់ក្រុម។

រហូតមកដល់ពេលនេះ Skocic បានជ្រើសរើសជំនួយការគ្រូបង្វឹកពីរនាក់ ដើម្បីជួយលោកក្នុងក្រុមជម្រើសជាតិគឺ លោក Anton Usnik មកពីស្លូវេនី និងអតីតកីឡាករជម្រើសជាតិអ៊ីរ៉ង់ ឈ្មោះ Vahid Hashemian ខណៈបុរសសញ្ជាតិក្រូអាស៊ី Mladen Zganjer នឹងធ្វើការជាគ្រូបង្វឹកអ្នកចាំទី ដែលសុទ្ធសឹងជាក្រុមបុគ្គលិកបច្ចេកទេសរបស់ក្រុមជម្រើសជាតិ។

លើសពីនេះទៅទៀត លោក Skocic នៅតែរង់ចាំដល់ចុងបញ្ចប់នៃរដូវកាលលីគកំពូលអ៊ីរ៉ង់ (IPL) ព្រោះគ្រូបង្វឹករបស់ក្លិបជើងឯក Persepolis លោក Karim Bagheri ត្រូវបានគេសន្មត់ថាចូលរួមជាផ្នែកមួយនៃបុគ្គលិកក្រុមជម្រើសជាតិ។

បញ្ជាក់ថាក្នុងវគ្គជម្រុះជុំទី២ នេះ ក្រុមដែលឈរលេខ១ ក្នុងពូលទាំង ៨ក្រុម នៃវគ្គជម្រុះតាមពូលនីមួយៗ និងក្រុមលេខ២ ល្អបំផុត ចំនួន ៤ក្រុម នឹងឈានទៅកាន់ជុំផ្តាច់ព្រ័ត្រនៃពានរង្វាន់ជើងឯកទ្វីបអាស៊ី (AFC Asian Cup China 2023) និងជុំផ្តាច់ព្រ័ត្រ នៃវគ្គជម្រុះបាល់ទាត់ពិភពលោក (FIFA World Cup Qatar 2022)។

 

ប្រភព៖ tehrantimes

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់