AFF Suzuki Cup ឆ្នាំ២០២០ អាចនឹងត្រូវពន្យាពេលទៅប្រកួតនៅឆ្នាំ២០២១ វិញ

មាស សុផាណារ៉ុង July 28, 2020


 

អាស៊ីអាគ្នេយ៍៖ សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ បានបើកកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះអាសន្នរបស់ខ្លួន ដោយបានស្នើផែនការរៀបចំព្រឹត្តិការណ៍ AFF Suzuki Cup ឆ្នាំ២០២១ មុនពេលមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងតំបន់រួចមក។

នៅរសៀលថ្ងៃទី២៧ ខែកក្កដា នេះកិច្ចប្រជុំតាមអនឡាញ នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះអាសន្នរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពឯកឧត្តម ខៀវ សាម៉េត ប្រធានសហព័ន្ធសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF)។

កិច្ចប្រជុំនេះ គឺដើម្បីវាយតម្លៃផលប៉ះពាល់ និងហានិភ័យទូទៅពីការរីករាលដាលនៃជំងឺកូវីដ-១៩ មុនពេលព្រឹត្តិការណ៍ ដែលមិនអាចទាយទុកជាមុនបាន។ អ្នកចូលរួមដើម្បីកំណត់ការវិវឌ្ឍន៍ជំងឺនៅតែមាននិន្នាការស្មុគស្មាញ នាពេលខាងមុខ។ បន្ទាប់ពីពិភាក្សាគ្នាក្នុងគោលបំណងធានាសុវត្ថិភាពព្រឹត្តិការណ៍នេះ សមាជិកបានស្នើពន្យារពេលពានរង្វាន់ AFF Cup ឆ្នាំ២០២០ ទៅឆ្នាំ២០២១។

ទោះយ៉ាងណា តាមគំនិតរបស់លោក Tran Quoc Tuan ឆ្នាំ២០២១ គឺជាឆ្នាំដែលមានការលំបាកខ្លាំងដោយមានកាលវិភាគប្រកួតអន្តរជាតិយ៉ាងក្រាស់ក្រែល ចាប់ពីកម្រិតទ្វីប រហូតដល់អូឡាំពិក ការគណនាពេលវេលាដើម្បីរៀបចំព្រឹត្តិការណ៍ AFF Cup ទទួលបានជោគជ័យ លោក Tran Quoc Tuan បានមានប្រសាសន៍ថា៖ “ជាមួយនឹងការប្តេជ្ញាចិត្តក្នុងការថែរក្សា និងរៀបចំការប្រកួតប្រកបដោយកិត្យានុភាពបំផុតនៅក្នុងតំបន់ សមាជិកនៃក្រុមប្រឹក្សាបង្រួបបង្រួមនឹងបន្តសិក្សា និងពិភាក្សាដើម្បីស្វែងរកដំណោះស្រាយល្អបំផុត។” 

ការប្រជុំតាមប្រព័ន្ធអ៊ីនធឺណេតបន្ទាប់របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះអាសន្ន នឹងធ្វើឡើងនៅថ្ងៃទី៣០ ខែកក្កដា។

តាមគម្រោងការចាប់ពូល សម្រាប់ព្រឹត្តិការណ៍ AFF Cup 2020 នឹងធ្វើឡើងនៅខែសីហា ខាងមុខនេះដែលគ្រោងធ្វើនៅប្រទេសថៃ ត្រូវលើកមកធ្វើនៅប្រទេសវៀតណាម វិញផងដែរ។

សូមបញ្ជាក់ថា ពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ (AFF Suzuki Cup 2020) គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី៣១ ខែធ្នូ បន្ទាប់ពីបញ្ចប់ការប្រកួតនៅជុំទី២ នៃព្រឹត្តិការណ៍ជម្រុះបាល់ទាត់ពិភពលោក (World Cup) ឆ្នាំ២០២២៕

 

ប្រភព៖ zingnews.vn

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់