សប្ដាហ៍ទី៩ នៃលីគកំពូលកម្ពុជា បញ្ចប់ដោយភ្ជាប់ជាមួយរឿងរ៉ាវមួយចំនួនថ្មីដែលបានបន្សល់ទុក

មាស សុផាណារ៉ុង July 27, 2020


 

ភ្នំពេញ៖ លីគកំពូលកម្ពុជា បានបញ្ចប់ការប្រកួតក្នុងសប្ដាហ៍ទី៩ ហើយត្រឹមថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ម្សិលមិញ កាលសប្ដាហ៍ទី៩ នេះ គេឃើញមានរឿងរ៉ាវមួយចំនួន ដែលធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍បន្ថែមទៀត។

មុននឹងចាប់ផ្ដើមសូមលើកបង្ហាញពីលទ្ធផលពីការប្រកួតចំនួន ៦គូ នៅសប្ដាហ៍នេះ បានបញ្ចប់ទៅដោយលទ្ធផលឈ្នះ ចាញ់ រៀងៗខ្លួន ពោលគឺមានឈ្នះចាញ់ទាំង ៦គូ និងពុំមានលទ្ធផលស្មើឡើយ ខណៈលទ្ធផលទាំងស្រុង ក៏ដូចជាតារាងពិន្ទុដូចខាងក្រោម៖

ក្រៅតែពីលទ្ធផលទាំងអស់នេះ រឿងរ៉ាវដទៃទៀត ក៏បានបន្សល់ទុកផងដែរ ដែលមានដូចជា៖

  • ក្លិបនគរបាលជាតិ ទីបំផុតស្គាល់ជ័យជម្នះលើកដំបូង លើ អគ្គិសនីកម្ពុជា បន្ទាប់ពីរងបរាជ័យ ៨សប្ដាហ៍ជាប់ៗគ្នា
  • ភ្នំពេញក្រោន ស្គាល់ពាក្យថាចាញ់ជាលើកដំបូងចាប់តាំងពីដើមរដូវកាល ក្រោមថ្វីជើងបឹងកេត ក្រោយប្រកួត ៩ដង ឈ្នះ៥ ស្មើ៣ និងចាញ់១
  • ព្រះខ័នរាជស្វាយរៀង, បឹងកេត និងណាហ្គាវើលដ៍ នៅតែក្រុមបន្តរក្សាបានពាក្យថាមិនដែលចាញ់
  • យុវជនសាលាបាល់ទាត់បាទីអាយុក្រោម ១៨ឆ្នាំ ជាក្រុមតែមួយគត់មិនដែលស្គាល់ពាក្យថាឈ្នះ ប៉ុន្តែធ្លាប់ស្មើ ១ប្រកួត
  • យុវជនសាលាបាល់ទាត់បាទីអាយុក្រោម ១៨ឆ្នាំ ជាក្រុមតែមួយគត់ដែល ៨សប្ដាហ៍កន្លងមកហើយមិនអាចរកគ្រាប់បាល់បានសូម្បីតែ ១គ្រាប់នៅឡើយ
  • កីឡាករខ្មែរ ហាក់រកគ្រាប់បាល់បានច្រើននៅប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ កែវ សុខផេង, រ៊ឹង ប៊ុនហៀង ម៉ាត់ ណូរុន សុទ្ធតែជាបេក្ខភាពរកគ្រាប់បាល់គួរឲ្យកត់សម្គាល់ក្នុងសប្ដាហ៍នេះ

 

រូបភាព៖ Metfone Cambodian League

អត្ថបទ៖ ណារ៉ុង

មតិយោបល់