ព្រៃវែង និង ត្បូងឃ្មុំ ត្រូវប្រជែងគ្នាដណ្តើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ២០២០

នូ មករា July 22, 2020


ភ្នំពេញ៖ បន្ទាប់ពីបានឆ្លងកាត់ការប្រកួតនាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររៀងៗខ្លួននាថ្ងៃទី២២ ខែកក្កដានេះរួចមក ជាលទ្ធផល ក្រុមបាល់ទាត់ជម្រើសខេត្តព្រៃវែង និងត្បូងឃ្មុំ នឹងត្រូវប្រជែងគ្នាដើម្បីដណ្តើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ២០២០ ជាបន្តទៀត។

ចំពោះលទ្ធផលនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ក្រុមព្រៃវែងបានផ្តួលក្រុមសៀមរាបដែលជាជើងឯករងថ្នាក់ខេត្តកាលឆ្នាំ២០១៩ជាមួយនឹងលទ្ធផលសរុបទាំងពីរជើង៩ទល់នឹង០ ខណៈដែលក្រុមត្បូងឃ្មុំបានយកឈ្នះក្រុមកែបសរុបទាំងពីរជើងគឺ ៥ទល់នឹង២។

គួរបញ្ជាក់ថា ក្រុមព្រៃវែង និងត្បូងឃ្មុំ ក៏ធ្លាប់ជួបគ្នាពីរដងរួចមកហើយនៅក្នុងវគ្គចែកពូលដោយទទួលបានលទ្ធផលស្មើគ្នាទាំងពីរលើកតែម្ដង។ ចំពោះ ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត វគ្គផ្ដាច់ព្រ័ត្រ រដូវកាល២០២០វិញនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ទី២៩ ខែកក្កដា នាពហុកីឡដ្ឋានជាតិ៕

មតិយោបល់