ព្រៃវែង ជាមួយត្បូងឃ្មុំ ប្រមូលគុណសម្បត្តិសម្រាប់ជើងទី២ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានសម្តេចតេជោ

មាស សុផាណារ៉ុង July 15, 2020


 

ភ្នំពេញ៖ ការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ វគ្គថ្នាក់ខេត្ត បានបញ្ចប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី១ ដោយព្រៃវែង ជាមួយត្បូងឃ្មុំ ប្រមូលគុណសម្បត្តិសម្រាប់ជើងទី២។

លទ្ធផលនោះ គឺ ខេត្តត្បូងឃ្មុំ បានយកឈ្នះ ខេត្តកែប ដោយលទ្ធផល ២ទល់១ ខណៈខេត្តសៀមរាប បានចាញ់ខេត្តព្រៃវែង ដោយលទ្ធផល ០ទល់២។ ក្រុមទាំង៤ នឹងត្រូវប្រកួតជាថ្មីម្ដងទៀតនៅជើងទី២ ពោលគឺធ្វើឡើងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ដោយប្ដូរទៅទឹកដីក្រុមភ្ញៀវវិញម្ដង។

ក្រៅតែពីត្រូវប្រកួតគ្នាដណ្ដើមយកចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣ រួចហើយ ក្រុមទាំង ៤ខាងលើនេះក៏ទទួលបានកៅអីឡើងទៅប្រកួតវគ្គថ្នាក់ជាតិ ១៦ក្រុមចុងក្រោយ ជាមួយក្រុមចំនួន ១២នៅលីគកំពូលកម្ពុជា ផងដែរ៕

 

រូបភាព៖ Hun Sen Cup – ពានរង្វាន់សម្តេច ហ៊ុន សែន

អត្ថបទ៖ ណារ៉ុង

មតិយោបល់