ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (ថ្នាក់ខេត្ត) វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី១ បន្តការប្រកួតរសៀលនេះ

មាស សុផាណារ៉ុង July 15, 2020


 

ភ្នំពេញ៖ ការប្រកួតដណ្ដើមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ វគ្គថ្នាក់ខេត្ត នឹងបន្តការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី១ សម្រាប់ថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២០ នេះ រួមមាន សៀមរាប ជួប ព្រៃវែង និង ត្បូងឃ្មុំ ជួប កែប។

កម្មវិធីប្រកួត និងកម្មវិធីផ្សាយមានដូចខាងក្រោម៖

សៀមរាប ប្រកួតជាមួយ ព្រៃវែង | ម៉ោង ៣:០០ | កីឡដ្ឋានខេត្តសៀមរាប | BTV News
ត្បូងឃ្មុំ ប្រកួតជាមួយ កែប | ម៉ោង ៣:០០ | កីឡដ្ឋានវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន ម៉េមត់ | CNCC

និយាយអំពីសមិទ្ធិផលសម្រាប់ខេត្តសៀមរាប មុនបានឡើងមកដល់វគ្គនេះ គឺបានយកឈ្នះ ខេត្តកណ្ដាល ក្នុងលទ្ធផលសរុបទាំងពីរជើង ៤ទល់៤ (ឈ្នះក្នុងបាល់កាត់សេចក្ដី ១១ម៉ែត្រ ៣ទល់១) ខណៈគូប្រកួតរបស់គេ ខេត្តព្រៃវែង វិញ បានយកឈ្នះខេត្តកោះកុង ក្នុងលទ្ធផលសរុបទាំងពីរជើង ៨ទល់១ នៅវគ្គ ៨ក្រុមចុងក្រោយ។

ចំពោះខេត្តត្បូងឃ្មុំ វិញ បានឡើងមកដល់វគ្គនេះ គឺបន្ទាប់ពីបានយកឈ្នះខេត្តកំពង់ស្ពឺ ក្នុងលទ្ធផលសរុបទាំងពីរជើង ៣ទល់១ គ្រាដែលខេត្តកែប បានយកឈ្នះ ខេត្តកំពង់ឆ្នាំង ក្នុងលទ្ធផលសរុបទាំងពីរជើង ៦ទល់៤។

សូមបញ្ជាក់ថា នេះជាឆ្នាំទី១៤ហើយ ដែលពានកម្រិតទី២ ប្រចាំប្រទេសមួយនេះដំណើរការឡើង និងជាឆ្នាំទី៣ ដែលបង្កើតឲ្យមានការប្រកួតថ្នាក់ខេត្តបែបនេះ ខណៈឆ្នាំចុងកន្លងទៅក្រុមដែលទទួលតំណែងជើងឯក វគ្គថ្នាក់ខេត្តគឺបានទៅខេត្តត្បូងឃ្មុំ ក្រោយយកឈ្នះ ខេត្តសៀមរាប ១ទល់២៕

 

រូបភាព៖ Hun Sen Cup – ពានរង្វាន់សម្តេច ហ៊ុន សែន

អត្ថបទ៖ ណារ៉ុង

មតិយោបល់