សហព័ន្ធកោះហៅយុវជន ៣៨នាក់ធ្វើតេស្តចម្រាញ់ចូល U-19 កម្ពុជា ត្រៀមប្រកួតពាន AFC U-19

មាស សុផាណារ៉ុង July 13, 2020


 

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ( FFC ) បានបង្ហាញបញ្ជីឈ្មោះកីឡាករ ៣៨នាក់ នៃក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា ដើម្បីត្រៀមប្រមូលផ្ដុំធ្វើតេស្តប្រកួតពានរង្វាន់ជម្រើសជើងឯកយុវជនអាស៊ី អាយុក្រោម ១៩ឆ្នាំ (2020 AFC U-19 Championship) នៅប្រទេសអ៊ូបេគីស្ថាន នាខែតុលាខាងមុខ។

យុវជនទាំងនោះត្រូវបានស្គាល់ថាមកពីយុវជនសាលាបាល់ទាត់ជាតិបាទី, មកពីក្លិបបាល់ទាត់វិសាខា, ណាហ្គាវើលដ៍, បឹងកេត, នគរបាលជាតិ,  អគ្គិសនីកម្ពុជា, ភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង។​ ចំពោះកាលបរិច្ឆេទនៃថ្ងៃចូលធ្វើតេស្ត សហព័ន្ធពុំបានបញ្ជាក់ឲ្យដឹងឡើយ។

ចំពោះបេសកកម្មចូលរួមប្រកួតពានរង្វាន់ (2020 AFC U-19 Championship) U-19 កម្ពុជា ស្ថិតនៅពូល A ជាមួយក្រុម U-19 អ៊ូបេគីស្ថាន (ម្ចាស់ផ្ទះ) ក្រុម U-19 ឥណ្ឌូនេស៊ី និងក្រុមចុងក្រោយ U-19 អ៊ីរ៉ង់ ហើយការប្រកួតគ្រោងនឹងធ្វើឡើងនៅចន្លោះថ្ងៃទី១៤ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ នៅលើទឹកដីនៃប្រទេសអ៊ូបីគីស្ថាន៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ ណារ៉ុង

មតិយោបល់