រឿងរ៉ាវមួយចំនួនថ្មី បានកើតឡើងនៅលីគកំពូលកម្ពុជា ក្នុងសប្ដាហ៍ទី៧

មាស សុផាណារ៉ុង July 13, 2020


 

ភ្នំពេញ៖ លីគកំពូលកម្ពុជា បានត្រលប់មកដំណើរការប្រកួតសប្ដាហ៍ដទៃទៀតផងដែរ នាចុងសប្ដាហ៍កន្លងទៅនេះ ជាក់ស្ដែងក្រោយចប់ការប្រកួតសន្សំពិន្ទុ កាលពីចុងសប្ដាហ៍កន្លងទៅ គេឃើញមានរឿងរ៉ាវមួយចំនួន ដែលធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍បន្ថែមទៀត តាមរយៈការប្រកួតចំនួន ៦គូ ក្នុងសប្ដាហ៍ទី៧។

ពីការប្រកួតចំនួន ៦គូ នៅសប្ដាហ៍នេះ បានបញ្ចប់ទៅដោយលទ្ធផលឈ្នះ ចាញ់ រៀងៗខ្លួន ពោលគឺមានឈ្នះចាញ់ ៥គូ និងស្មើ ១គូ ខណៈលទ្ធផលដទៃទៀត ក៏ដូចជាតារាងពិន្ទុដូចខាងក្រោម៖

ក្រៅតែពីលទ្ធផលទាំងអស់នេះ រឿងរ៉ាវដទៃទៀត ក៏បានបន្សល់ទុកផងដែរ ដែលមានដូចជា៖

  • ព្រះខ័នរាជស្វាយរៀង បានត្រលប់ឡើងមកឈរកំពូលតារាងសារជាថ្មី គិតចាប់តាំងពីសប្ដាហ៍ទី២ ដែលត្រូវបានគ្រប់គ្រងដោយ ភ្នំពេញក្រោន
  • កីឡាករ Privat Mbarga ធ្វើបាន ៣គ្រាប់ម្នាក់ឯង ២សប្ដាហ៍ជាប់ៗគ្នា (​រកបាន ៣គ្រាប់ជាមួយអាស៊ីអឺរ៉ុបយូណាយធីត)
  • ភ្នំពេញក្រោន នៅតែជាក្រុមរក្សាសំណាញ់ទីមិនឲ្យរបូតបានច្រើនជាងគេ ៥ប្រកួត (ពីសប្ដាហ៍ទី១ ដល់ទី៥) ខណៈព្រះខ័នរាជស្វាយរៀង រក្សាសំណាញ់ទីមិនឲ្យរបូត ៤ប្រកួតជាប់ៗគ្នា គិតចាប់ពីសប្ដាហ៍ទី៣ មកត្រឹម សប្ដាហ៍ទី៦
  • ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន, បឹងកេត និងណាហ្គាវើលដ៍ នៅតែក្រុមបន្តរក្សាបានពាក្យថាមិនដែលចាញ់
  • Okereke Timoty ក្លាយជាកីឡាករដែលរកគ្រាប់បាល់បានលឿនជាងគេ ដោយប្រើពេលត្រឹម ៤៥វិនាទី ពេលប្រកួតជាមួយណាហ្គាវើលដ៍
  • ២ ក្រុមមិនទាន់ស្គាល់ពាក្យថាឈ្នះទាល់តែសោះ រួមមាន យុវជនបាទីអាយុក្រោម ១៨ឆ្នាំ និងក្លិបនគរបាលជាតិ
  • នគរបាលជាតិ នៅតែជាក្រុមតែមួយគត់ដែលមិនទាន់រកពិន្ទុបាននៅឡើយ បន្ទាប់ពីរងបរាជ័យ ៥សប្ដាហ៍ជាប់ៗគ្នា

 

រូបភាព៖ Metfone Cambodian League

អត្ថបទ៖ ណារ៉ុង

មតិយោបល់