អតីតគ្រូជម្រើសជាតិកម្ពុជា លោក Scott O’Donell ត្រូវបានតែងតាំងជាទីប្រឹក្សាក្លិបសៀមរាបយូណាយធីត

មាស សុផាណារ៉ុង July 8, 2020


 

សៀមរាប៖ ក្លិបបាល់ទាត់សៀមរាបយូណាយធីត នៅល្ងាចថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ បានប្រកាសពីការតែងតាំង លោក Scott O’Donell ដែលជាអតីតគ្រូជម្រើសជាតិកម្ពុជា ជាទីប្រឹក្សាក្លិប។

ក្លិបបានប្រកាសថា៖​ «ក្លិប សៀមរាប យូណាយធីត មានកិត្តិយសសូមជម្រាបជូនជាដំណឹងដល់មហាជន អំពីការតែងតាំងលោក Scott O’Donell អតីតគ្រូបង្គោលនៃក្រុមជម្រើសជាតិកម្ពុជា និងបច្ចុប្បន្នជាគ្រូឧទ្ទេសរបស់សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ចាប់ពីពេលនេះតទៅជាក្នុងតំណែងជា ទីប្រឹក្សារបស់ក្លិប ។

សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះការវិលត្រឡប់មកប្រទេសកម្ពុជាសាជាថ្មីរបស់លោក ដើម្បីរួមចំណែកអភិវឌ្ឍន៍ និងបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យបាល់ទាត់តទៅអនាគត ជាមួយពួកយើង។»

សូមបញ្ជាក់ថា លោក Scott O’Donnell ធ្លាប់​ដឹកនាំ​ជម្រើសជាតិ​កម្ពុជា​ពីរលើក គឺ​ក្នុង​ចន្លោះ​ឆ្នាំ​២០០៥ ដល់​២០០៧ និង​ចន្លោះ​ពី​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១០​។ នៅ​ឆ្នាំ​២០០៩ គ្រូបង្វឹកសញ្ជាតិអូស្ត្រាលី រូបនេះក៏បាន​នាំ​ក្រុម U23 កម្ពុជា ឈ្នះ​ពាន​មិត្តភាព BIDC Cup ផងដែរ​៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់