កែប និងត្បូងឃ្មុំ ឡើងទៅជួប ព្រៃវែង និង សៀមរាប វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានសម្តេចតេជោ

មាស សុផាណារ៉ុង July 8, 2020


 

ភ្នំពេញ៖ ការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ វគ្គថ្នាក់ខេត្ត បានរកឃើញ ៤ក្រុមឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាផ្លូវការហើយ បន្ទាប់ពីចំណាយពេលប្រកួត ២សប្ដាហ៍។

រកឃើញ ២ក្រុមបន្ថែមទៀតនោះ គឺ ខេត្តកែប ជាមួយខេត្តត្បូងឃ្មុំ បន្ទាប់ពីយកឈ្នះយកគូប្រកួតរៀងៗខ្លួននៅជើងទី២ វគ្គ ៨ក្រុមចុងក្រោយ (ថ្នាក់ខេត្ត) ពោលគឺ ខេត្តកែប បានយកឈ្នះ ខេត្តកំពង់ឆ្នាំង ១ទល់២ (សរុបទាំង ២ជើងឈ្នះ ៤ទល់៦) និងខេត្តត្បូងឃ្មុំ បានស្មើ ខេត្តកំពង់ស្ពឺ ១ទល់១ (សរុបទាំង ២ជើង ឈ្នះ ៣ទល់១០)។

ដូច្នេះលទ្ធលបែបនេះ នឹងនាំឲ្យក្រុមទាំង២ ឡើងទៅជួបខេត្តព្រៃវែង ជាមួយខេត្តសៀមរាប នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលគ្រោងនឹងបន្តការប្រកួតនៅសប្ដាហ៍បន្ទាប់ទៀតផងដែរ។

ក្រុមទាំង ៤ខាងលើនេះ ក្រៅតែពីត្រូវប្រកួតគ្នាដណ្ដើមយកចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣ រួចហើយ ពួកគេក៏ទទួលបានកៅអីឡើងទៅប្រកួតវគ្គថ្នាក់ជាតិ ១៦ក្រុមចុងក្រោយ ជាមួយក្រុមចំនួន ១២នៅលីគកំពូលកម្ពុជា ផងដែរ៕

 

រូបភាព៖ Hun Sen Cup – ពានរង្វាន់សម្តេច ហ៊ុន សែន

អត្ថបទ៖ ណារ៉ុង

មតិយោបល់