ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន វគ្គថ្នាក់ខេត្ត នឹងរកឃើញ ២ក្រុមដំបូងឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រល្ងាចនេះ

មាស សុផាណារ៉ុង July 7, 2020


 

ភ្នំពេញ៖ ការប្រកួតដណ្ដើមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ វគ្គថ្នាក់ខេត្ត នឹងរកឃើញបេក្ខភាព ២ក្រុមដំបូងដើម្បីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពោលគឺជាការត្រលប់មកប្រកួតជើងទី២ វិញរវាង ខេត្តកណ្ដាល ប៉ះ ខេត្តសៀមរាប និងខេត្តកោះកុង ជួបជាមួយ ខេត្តព្រៃវែង។

ត្រលប់មកវិញនូវពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ វគ្គថ្នាក់ខេត្ត ដែលកំពុងស្ថិតនៅវគ្គ ៨ក្រុមចុងក្រោយរវាង ២គូខាងលើនេះ កាលពីជើងទី១ ដែលបានធ្វើឡើងកាលពីថ្ងៃអង្គារ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២០ គឺ ខេត្តសៀមរាប បានប្រកួតឈ្នះ ខេត្តកណ្ដាល ដោយលទ្ធផល ៣ទល់១ ខណៈខេត្តព្រៃវែង វិញបានយកឈ្នះ ខេត្តកោះកុង យ៉ាងលើសលុប ៥ទល់១ បានសេចក្ដីថាម្ចាស់ផ្ទះកាលពីជើងទី១ សុទ្ធតែទទួលបានជ័យជម្នះរៀងៗខ្លួន ដើម្បីជាទុនសម្រាប់ការប្រកួតជើងទី២។

កម្មវិធីប្រកួត និងកម្មវិធីផ្សាយមានដូចខាងក្រោម៖

កណ្ដាល ប្រកួតជាមួយ សៀមរាប | ម៉ោង ៣:០០ | កីឡដ្ឋានខេត្តកណ្ដាល | BTV News
កោះកុង ប្រកួតជាមួយ ព្រៃវែង | ម៉ោង ៣:០០ | កីឡដ្ឋានវិទ្យាល័យកោះកុង | CNCC

សម្រាប់ ២ក្រុមដែលឈ្នះក្នុងលទ្ធផលសរុបទាំងពីរជើងខាងលើ ក្រៅតែពីទទួលបានកោអីទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ថ្នាក់ខេត្តហើយ ពួកគេក៏ត្រូវទទួលបានកៅអីឡើងទៅប្រកួតវគ្គថ្នាក់ជាតិ ១៦ក្រុមចុងក្រោយ ជាមួយក្រុមចំនួន ១២នៅលីគកំពូលកម្ពុជា ផងដែរ។

សូមបញ្ជាក់ថា នេះជាឆ្នាំទី១៤ហើយ ដែលពានកម្រិតទី២ ប្រចាំប្រទេសមួយនេះដំណើរការឡើង និងជាឆ្នាំទី៣ ដែលបង្កើតឲ្យមានការប្រកួតថ្នាក់ខេត្តបែបនេះ ខណៈឆ្នាំចុងកន្លងទៅក្រុមដែលទទួលតំណែងជើងឯក វគ្គថ្នាក់ខេត្តគឺបានទៅខេត្តត្បូងឃ្មុំ ក្រោយយកឈ្នះ ខេត្តសៀមរាប ១ទល់២៕

 

រូបភាព៖ Hun Sen Cup – ពានរង្វាន់សម្តេច ហ៊ុន សែន

អត្ថបទ៖ ណារ៉ុង

មតិយោបល់