ពានរង្វាន់សម្តេចតេជោវគ្គថ្នាក់ខេត្ត រសៀលនេះ សៀមរាប ប៉ះកណ្ដាល តំណាលគ្នា ព្រៃវែង ជួបជាមួយ កោះកុង

មាស សុផាណារ៉ុង June 30, 2020


 

ភ្នំពេញ៖ ការប្រកួតដណ្ដើមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ វគ្គថ្នាក់ខេត្ត បានត្រលប់មកវិញហើយនៅរសៀលថ្ងៃទី៣០ ខែមិថុនា នេះ បន្ទាប់ពីទទួលបានការអនុញ្ញាតឲ្យដំណើរការសកម្មភាពកីឡាឡើងវិញជាថ្មី ពីក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា។

ត្រលប់មកវិញនូវពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ វគ្គថ្នាក់ខេត្ត គឺឈានចូលដល់វគ្គ ៨ក្រុមចុងក្រោយ ជើងទី១ ដោយនៅថ្ងៃអង្គារ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២០ មានការប្រកួតចំនួន ២គូ គឺជាការជួបគ្នារវាង ខេត្តសៀមរាប ប៉ះ ខេត្តកណ្ដាល តំណាលគ្នា ខេត្តព្រៃវែង ជួបជាមួយ ខេត្តកោះកុង។

កម្មវិធីប្រកួតមានដូចខាងក្រោម៖

  • សៀមរាប ប្រកួតជាមួយ កណ្ដាល | ម៉ោង ៣:០០ | កីឡដ្ឋានខេត្តសៀមរាប
  • ព្រៃវែង ប្រកួតជាមួយ កោះកុង | ម៉ោង ៣:០០ | កីឡដ្ឋានខេត្តព្រៃវែង

សូមបញ្ជាក់ថា នេះជាឆ្នាំទី១៤ហើយ ដែលពានកម្រិតទី២ ប្រចាំប្រទេសមួយនេះដំណើរការឡើង និងជាឆ្នាំទី៣ ដែលបង្កើតឲ្យមានការប្រកួតថ្នាក់ខេត្តបែបនេះ ខណៈឆ្នាំចុងកន្លងទៅក្រុមដែលទទួលតំណែងជើងឯក វគ្គថ្នាក់ខេត្តគឺបានទៅខេត្តត្បូងឃ្មុំ ក្រោយយកឈ្នះ ខេត្តសៀមរាប ១ទល់២៕

 

រូបភាព៖ Hun Sen Cup – ពានរង្វាន់សម្តេច ហ៊ុន សែន

អត្ថបទ៖ ណារ៉ុង

មតិយោបល់