លោកគ្រូបង្គោលក្លឹបភ្នំពេញក្រោន Sam Schweingruber បាននិយាយក្រោយការយកឈ្នះទៅលើ ក្លឹបក្រសួងការពារជាតិកាលពីម្សិលមិញ។

លី រិទ្ធី April 10, 2016


លោកគ្រូបង្គោលក្លឹបភ្នំពេញក្រោន Sam Schweingruber បាននិយាយក្រោយការយកឈ្នះ ២ ទល់នឹង​ ១ ទៅលើក្លឹបក្រសួងការពារជាតិកាលពីម្សិលមិញ។ “តាំងពីចាប់ផ្តើមការប្រកួតក្រុមរបស់យើងបានបង្ហាញថា ពួកយើងលេងក្នុងគោលបំណងយកឈ្នះក្នុងថ្ងៃនេះជាមួយក្លឹបដែលកំពុងឈនៅកំពូលតារាង។ កីឡាករទាំងអស់មានភាពឈ្លាសវ៉ៃ និង សហការគ្នាបានល្អក្នុងការវាយសម្រុកនៅលើទីលានដែលពិបាកនិងជាមួយក្រុមដែលខ្លាំង។ ការដាក់កីឡាករ ១១ នាក់ដំបូងរបស់យើងមានការផ្លាស់ប្តូរដោយសារតែយើងគ្រោងនឹងកីឡាករ កូរ៉េ ២ រូបថ្មី តែពួកគេមិនត្រូវបានអនុញ្ញាតិឲ្យចូលលេងមុនប្រកួតតែ១ នាទីប៉ុណ្ណោះ ប៉ុន្តែពួកយើងធ្វើបានល្អទោះបីជាយើងមិនកីឡាករ កូរ៉េ ២ រូបក៏ដោយ នេះជាការបញ្ចប់សប្តាហ៍មួយដ៏ល្អ។ ការលេងនៅក្នុងតង់ទី ២ ខុសពីតង់ទី១។ យើងមានការផ្លាស់ប្តូរមួយចំនួន។” ក្លឹបក្រសួងការពារជាតិក៏បានផ្លាស់ប្តូរ ហើយកីឡាករ កូរ៉េ របស់ពួកគេធ្វើបានល្អជាងមុន តែការផ្លាស់ប្តូរកីឡាករ កែវ សុខផេងរបស់យើងក៏មានប្រែប្រួលផងដែរ។ យើងមានឱកាសសម្រាប់បញ្ចប់ការប្រកួតនេះ ប៉ុន្តែយើងមិនអាចរកបានគ្រាប់បាល់ទី ៣។ កម្លាំងគឹជាហេតុផលមួយដែលយើងមានសម្ពាធនៅពេលខុសគ្នា ហើយយើងពិតជាសំណាងដែលកំហុសទៅលើអ្នកចាំទី កែវ សុខសិលា នៅនាទីទី ចុងក្រោយដែលធ្វើឲ្យក្លឹប ក្រសួងការពារជាតិមិនអាចរកបានគ្រាប់បាល់តាមស្មើវិញបាន។  បន្ទាប់ពីបានព្យាយាមអស់រយៈពេលជាច្រើនសប្តាហ៍ ព្រមទាំងព្យាយាមក្នុងការកែប្រែស្ថានភាព។ នេះជាសប្តាហ៍មួយដ៏ល្អរបស់យើងដែលទីបំផុតយើងទទួលបានជ័យៃម្នះ ២ ក្នុងរយៈពេលដ៏ខ្លីនេះ។ នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះស្របពេលដែលយើងទទួលបាន ៣ ពិន្ទុនៅថ្ងៃនេះ យើងនៅមានចំណុចជាច្រើនទៀតដែលត្រូវកែសម្រួល។ យើងមានក្រុមដែលក្មេង ហើយកីឡាករជាច្រើនមិនទាន់អាចលេងបាន ១០០% ដូចនេះយើងត្រូវតែព្យាយាមឲ្យអស់ពីលត្ថភាពដើម្បីទទួលបានជ័យជម្នះដូចអ្វី   ដែលយើងបានយកឈ្នះលើក្លឹបក្រសួងការពារជាតិ ២ ទល់ ១។ ជាមួយនឹងអាកប្បកិរិយាត្រឹមត្រូវ និងព្យាយាម យើងចង់ធ្វើឲ្យអ្នកគាំទ្ររីករាយជាមួយនឹងការប្រកួតជាច្រើនទៀតនៅរដូវកាលនេះ។”

12994508_10153437400605264_3896432810001635112_n

ប្រភព៖ ក្លឹបភ្នំពេញក្រោន

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត