ជប៉ុន អនុញ្ញាតឲ្យមានអ្នកគាំទ្រ ៥ពាន់នាក់ចូលរួមទស្សនាការប្រកួតបាល់ទាត់ តែជៀសវាងការស្រែកហ៊ោ

មាស សុផាណារ៉ុង June 23, 2020


 

ជប៉ុន៖ ក្រុមមន្រ្តីកីឡានៃប្រទេសជប៉ុន បាននិយាយកាលពីថ្ងៃច័ន្ទថា អ្នកគាំទ្ររហូតដល់ ៥,០០០នាក់ នឹងអាចចូលរួមការប្រកួតបាល់ទាត់ និងកីឡាបេស្បលរបស់ជប៉ុន ចាប់ពីថ្ងៃទី១០ ខែកក្កដាខាងមុខនេះ ខណៈកីឡាទាំងនេះចាប់ផ្តើមត្រលប់មកដំណើរការប្រកួតធម្មតាវិញបន្ទាប់ពីការពន្យាពេល ដោយសារការរីករាលដាលវីរុសកូរ៉ូណា។

កាលពីពេលថ្មីៗនេះ ក្បាលម៉ាស៊ីន សហព័ន្ធកីឡាបេស្បលជប៉ុន និងលីគបាល់ទាត់ជប៉ុន (J-League) បានប្រកាសពីការផ្លាស់ប្តូរយោបល់រួមគ្នា បន្ទាប់ពីមានការពិគ្រោះយោបល់ជាមួយអ្នកជំនាញគ្រប់គ្រងការឆ្លង។

តំណាងកីឡាបេស្បល លោក Atsushi Saito បានប្រាប់ក្នុងសន្និសីទសារព័ត៌មានថា «យើងត្រូវតែពិចារណាឲ្យបានពេញលេញលើស្ថានភាពបច្ចុប្បន្ន … ប៉ុន្តែយើងបានទទួលដំណឹងពីមន្រ្តីរដ្ឋាភិបាល ដែលយើងអាចប្រកាសថាយើងនឹងអនុញ្ញាតឲ្យមានអ្នកចូលរួមទស្សនា ចាប់ពីថ្ងៃទី១០ ខែក្រោយតទៅ។»

លោក Mitsuru Murai ប្រធាន J-League ក៏បាននិយាយផងដែរក្នុងពេលជាមួយគ្នានោះ ដោយបញ្ជាក់ថា ការអនុញ្ញាតនេះក៏នឹងត្រូវបានអនុវត្តសម្រាប់ការប្រកួតបាល់ទាត់ដូចគ្នា។

គ្រប់កីឡដ្ឋាន នឹងទទួលអ្នកទស្សនាត្រឹមតែ ៥,០០០នាក់ប៉ុណ្ណោះ ឬ ៥០ភាគរយនៃចំនួនផ្ទុកនៅក្នុងកីឡដ្ឋានទាំងមូល។ អ្នកគាំទ្រត្រូវបានគេរំពឹងថានឹងត្រូវបានស្នើសុំឲ្យពាក់ម៉ាស លាងដៃឲ្យបានញឹកញាប់ និងជៀសវាងការស្រែកហ៊ោ។ ប្រភពដដែលបានបន្តដូច្នេះ។

សូមបញ្ជាក់ថា ក្របខណ្ឌកំពូលនៃបាល់ទាត់ជប៉ុន (J-League) នឹងវិលត្រឡប់មកវិញនៅថ្ងៃទី០៤ ខែកក្កដា ដោយចាប់ផ្តើមដោយមិនទាន់អនុញ្ញាតឲ្យទស្សនិកជនចូលទស្សនានៅឡើយ៕

 

ប្រភព៖ AFP

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់