ពានយុវជនអាយុក្រោម ១៦ និង ១៨ឆ្នាំ ត្រលប់មកវិញខែកក្កដា ក្រោយលីគ ២សប្ដាហ៍

មាស សុផាណារ៉ុង June 22, 2020


 

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក) បានសម្រេចបើកការប្រកួតឡើងវិញ នូវពានរង្វាន់ជម្រើសជើងឯកយុវជនអាយុក្រោម ១៦ឆ្នាំ និងយុវជនអាយុក្រោម ១៨ឆ្នាំ ឆ្នាំ២០២០ បន្ទាប់ពីផ្អាកជាង ៣ខែដើម្បីទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ-១៩ (COVID-19)។

ការបន្តការប្រកួតឡើងវិញផងដែរ គឺបន្ទាប់ពី ក្រសួងសុខាភិបាល ជាមួយក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីប្រកាសស្ដីពីការដាក់ឲ្យដំណើរការឡើងវិញនូវវិស័យកីឡាជាជំហាន។ ចំពោះគម្រោងនៃការត្រលប់មកវិញគឺនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ តទៅ។

សូមបញ្ជាក់ថា មុនផ្អាកដោយសារកូវីដ-១៩ ការប្រកួតជម្រើសជើងឯកយុវជនអាយុក្រោម ១៦ឆ្នាំ និងយុវជនអាយុក្រោម ១៨ឆ្នាំ គឺបានឈានដល់ការប្រកួតជុំទី២ ហើយ ដោយពាន U16 បានរកឃើញក្រុមមួយចំនួន ដែលបានកក់កៅអីជុំទី៣ ខណៈពាន U18 ទើបដំណើរការប្រកួតបាន ១ប្រកួតៗប៉ុណ្ណោះ នៅក្នុងពូលទាំង ៤ ដែលមាន ១៦ក្រុមចូលរួម៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់