លោក Felix ក្លាយជាគ្រូបង្វឹកដែលមានវ័យក្មេងជាងគេ ស្របពេលគ្រូថៃ ​មានវ័យចាស់ជាងគេ ក្នុងតំបន់អាស៊ាន គិតត្រឹមឆ្នាំ២០២០

មាស សុផាណារ៉ុង June 16, 2020


 

អាស៊ីអាគ្នេយ៍៖ បើនិយាយតែនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ លោក Felix G.Dalmas គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវបានគេចាត់ទុកថាជាគ្រូជម្រើសជាតិក្នុងតំបន់ដែលមានវ័យក្មេងជាងគេ។

ខាងក្រោមនេះ សារព័ត៌មាន camsports.org សូមធ្វើការបង្ហាញអំពីស្ថានភាពវ័យរបស់គ្រូបង្វឹកទាំង ១១នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (លើកលែង ជម្រើសជាតិព្រុយណេ ដែលបច្ចុប្បន្នមិនទាន់មានគ្រូបង្វឹកថ្មីដឹកនាំនៅឡើយ) ដោយចាប់ផ្ដើមពីគ្រូបង្វឹកដែលមានវ័យច្រើនជាងមុន ចន្លោះពី ៦៥ឆ្នាំ ចុះមកនៅត្រឹម ៣២ឆ្នាំ។

លោក Akira Nishino (សញ្ជាតិជប៉ុន) គ្រូបង្វឹកនៃក្រុមជម្រើសជាតិថៃ បច្ចុប្បន្នមានវ័យ ៦៥ឆ្នាំ

លោក Park Hang-soe (សញ្ជាតិកូរ៉េខាងត្បូង) គ្រូបង្វឹកនៃក្រុមជម្រើសជាតិវៀតណាម បច្ចុប្បន្នមានវ័យ ៦២ឆ្នាំ

លោក Norio Tsukitate (សញ្ជាតិជប៉ុន) គ្រូបង្វឹកនៃក្រុមជម្រើសជាតិទីម័រខាងកើត បច្ចុប្បន្នមានវ័យ ៦០ឆ្នាំ

លោក Goran Milojevic (សញ្ជាតិស៊ែប៊ី) គ្រូបង្វឹកនៃក្រុមជម្រើសជាតិហ្វីលីពីន បច្ចុប្បន្នមានវ័យ ៥៥ឆ្នាំ

លោក Varadaraju Sundramoorthy (សញ្ជាតិសិង្ហបុរី) គ្រូបង្វឹកនៃក្រុមជម្រើសជាតិឡាវ បច្ចុប្បន្នមានវ័យ ៥៤ឆ្នាំ

លោក Tan Cheng Hoe (សញ្ជាតិម៉ាឡេស៊ី) គ្រូបង្វឹកនៃក្រុមជម្រើសជាតិម៉ាឡេស៊ី បច្ចុប្បន្នមានវ័យ ៥២ឆ្នាំ

លោក Antoine Hey (សញ្ជាតិអាល្លឺម៉ង់) គ្រូបង្វឹកនៃក្រុមជម្រើសជាតិមីយ៉ាន់ម៉ា បច្ចុប្បន្នមានវ័យ ៤៩ឆ្នាំ

លោក Shin Tae-yong (សញ្ជាតិកូរ៉េខាងត្បូង) គ្រូបង្វឹកនៃក្រុមជម្រើសជាតិឥណ្ឌូនេស៊ី បច្ចុប្បន្នមានវ័យ ៤៩ឆ្នាំ

លោក  Tatsuma Yoshida (សញ្ជាតិជប៉ុន) គ្រូបង្វឹកនៃក្រុមជម្រើសជាតិសិង្ហបុរី បច្ចុប្បន្នមានវ័យ ៤៥ឆ្នាំ

លោក Felix G.Dalmas (សញ្ជាតិអាហ្សង់ទីន) គ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា បច្ចុប្បន្នមានវ័យ ៣២ឆ្នាំ

សូមបញ្ជាក់ថា ការស្រង់អាយុរបស់គ្រូបង្វឹកទាំង ១០រូប គឺគិតត្រឹមថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់