លទ្ធផលផ្គូរផ្គង វគ្គ៨ក្រុមចុងក្រោយ ថ្នាក់ខេត្ត ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន

មាស សុផាណារ៉ុង June 15, 2020


 

ភ្នំពេញ៖ ការចាប់ឆ្នោតផ្គូរផ្គង់វគ្គ ១/៤ ផ្ដាច់ព្រ័ត្រ នៃការប្រកួតដណ្ដើមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ បានសម្រេចការផ្គូរផ្គង់រួចរាល់ហើយ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា នេះ។

ចំពោះបេក្ខភាពដែលបានឡើងវគ្គ ៨ក្រុមចុងក្រោយ រួមមាន ខេត្តសៀមរាប, ខេត្តព្រៃវែង, ខេត្តកំពង់ស្ពឺ, ខេត្តកែប, ខេត្តកំពង់ឆ្នាំង, ខេត្តត្បូងឃ្មុំ, ខេត្តកោះកុង និងខេត្តកណ្តាល។

សម្រាប់ការផ្គូរផ្គង់ក្រុមដែលនឹងបានឡើងទៅវគ្គ ៨ក្រុមចុងក្រោយ ដើម្បីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រុមដែលនៅខាងមុខ ដែលត្រូវបានចាប់ឆ្នោតចំមុននឹងធ្វើជាម្ចាស់ផ្ទះ ខណៈក្រុមដែលចាប់តាមក្រោយ គឺជាក្រុមភ្ញៀវ មានលទ្ធផលដូចខាងក្រោម៖

  • សៀមរាប ប្រកួតជាមួយ កណ្ដាល
  • ព្រៃវែង ប្រកួតជាមួយ កោះកុង
  • កំពង់ស្ពឺ ប្រកួតជាមួយ ត្បូងឃ្មុំ
  • កែប ប្រកួតជាមួយ កំពង់ឆ្នាំង

ចំពោះការប្រកួត គឺគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៣០ ខែមិថុនា និងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ សម្រាប់ជើងទី១ និងនៅថ្ងៃទី០៧ ទី០៨ ខែកក្កដា សម្រាប់ជើងទី២ ខណៈរាល់ការប្រកួតទាំងអស់មិនអនុញ្ញាតឲ្យមានការចូលរួមទស្សនាឡើយ ដោយយោងតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលអនុញ្ញាតឲ្យតែកីឡាករ និងមន្ត្រីក្នុងការប្រកួតនេះប៉ុណ្ណោះ ដោយមិនលើស ១០០នាក់។

សូមបញ្ជាក់ថា នេះជាឆ្នាំទី១៤ហើយ ដែលពានកម្រិតទី២ ប្រចាំប្រទេសមួយនេះដំណើរការឡើង និងជាឆ្នាំទី៣ ដែលបង្កើតឲ្យមានការប្រកួតថ្នាក់ខេត្តបែបនេះ ខណៈឆ្នាំចុងកន្លងទៅក្រុមដែលទទួលតំណែងជើងឯក វគ្គថ្នាក់ខេត្តគឺបានទៅខេត្តត្បូងឃ្មុំ ក្រោយយកឈ្នះ ខេត្តសៀមរាប ១ទល់២៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់