ក្លិបបឹងកេត សម្រេចចែកផ្លូវជាមួយ លោក Apisit Im-Amphai

មាស សុផាណារ៉ុង June 17, 2020


 

ភ្នំពេញ៖​ ក្លិបបាល់ទាត់បឹងកេត នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នេះប្រកាសពីការចែកផ្លូវជាមួយគ្រូបង្វឹក លោក Apisit Im Amphai បន្ទាប់ពីដឹកនាំក្រុមបាន ៥ប្រកួត ក្នុងលីគកំពូលកម្ពុជា រដូវកាល ២០២០។

ចំពោះមូលហេតុក្លិបបានបញ្ចាក់ថា ដោយសារ​តែ​លោក​គ្រូ​មាន​ភារកិច្ច​ផ្ទាល់​ខ្លួន​នៅ​ស្រុក​កំណើត​ប្រទេស​ថៃ។

គួររំលឹកថា កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ ក្លិបបាល់ទាត់បឹងកេត បានប្រកាសតែងតាំង លោក Apisit Im Amphai ដើម្បីដឹកនាំក្រុម នារដូវកាលថ្មី​ ២០២០ ដែលធ្វើឲ្យក្លាយទៅជាលើកទី២ សម្រាប់លោកដែលមកប្រកបអាជីពគ្រូបង្វឹកនៅកម្ពុជា បន្ទាប់ពីលោកធ្លាប់បានដឹកនាំក្រុមភ្នំពេញអ៊ីមផាយអឺរ (បច្ចុប្បន្នភ្នំពេញក្រោន) ៣រដូវកាល កាលពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១០ គ្រាដែលកាលនោះ ភ្នំពេញក្រោន បានលើកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ២ឆ្នាំជាប់គ្នា នៅឆ្នាំ២០០៨ និងឆ្នាំ២០០៩ និងបន្ដលើកពានលីគកំពូលកម្ពុជា ឆ្នាំ២០១០ មុនលោកត្រឡប់ទៅថៃវិញ។

ជាមួយបឹងកេត ត្រឹម ៥សប្ដាហ៍នៃលីគកំពូលកម្ពុជា លោកដឹកនាំបាន ៤ប្រកួត ក្នុងនោះឈ្នះ ២ប្រកួត និងស្មើ​ ២ប្រកួត និងមិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយ រកបាន ៨ពិន្ទុ ឈរនៅលេខ៥ បណ្ដោះអាសន្ន៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់