មកដឹងទីលានសាលាបាល់ទាត់តម្រង់ទិស ២៥រាជធានីខេត្ត ដែលបានសាងសង់រួចរាល់ កំពុងសាងសង់ និងសិក្សាគម្រោង

មាស សុផាណារ៉ុង June 9, 2020


 

ភ្នំពេញ៖ កាលពី​ព្រឹក​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០២០ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា រៀបចំ​សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ​២០១៩ និង​លើក​ទិសដៅ​អនុវត្ត​សម្រាប់​ឆ្នាំ​២០២០ ក្រោម​ការចូលរួម​ពី​ លោក​ សៅ សុខា ប្រធាន​សហព័ន្ធ និង​សមាជិក រួម​ទាំង​មន្ត្រី​មកពី​តាម​បណ្ដា​ក្លិប រាជធានី-ខេត្ត​។​

នៅក្នុងសន្និបាត​នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក – FFC) ក៏បានបង្ហាញនូវសមិទ្ធផលទីលានបាល់ទាត់ស្ដង់ដារ សម្រាប់សាលាតម្រង់ទិសកីឡាបាល់ទាត់ ២៥រាជធានី-ខេត្ត ដែលបានសាងសង់រួចរាល់ជាស្ថាពរ កំពុងដំណើរការសាងសង់ និងកំពុងសិក្សាគម្រោង។

ទីលានដែលសាងសង់រួចរាល់ជាស្ថាពររួមមាន៖

  • ទីលានវិទ្យាល័យប៊ុនរ៉ានី ហ៊ុន សែន មេមត់ ខេត្តត្បូងឃ្មុំ
  • ទីលានវិទ្យាល័យស្វាយរៀង ខេត្តស្វាយរៀង
  • ទីលានវិទ្យាល័យ ជា ស៊ីម ត្បែងមានជ័យ ខេត្តព្រះវិហារ
  • ទីលានវិទ្យាល័យខ្លាកូន ខេត្តបន្ទាយមានជ័យ
  • ទីលានវិទ្យាល័យព្រះសីហនុ ខេត្តកំពង់ចាម
  • ទីលានវិទ្យាល័យកំពង់ធំ ខេត្តកំពង់ធំ
  • ទីលានវិទ្យាល័យព្រះរាជសម្ភារ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
  • ទីលានវិទ្យាល័យសម្តេចឪ ខេត្តព្រះសីហនុ
  • ទីលានវិទ្យាល័យកោះកុង ខេត្តកោះកុង
  • ទីលានវិទ្យាល័យព្រះអង្គឌួង ខេត្តព្រៃវែង
  • ទីលានវិទ្យាល័យគោលាប់ ខេត្តក្រចេះ
  • ទីលានវិទ្យាល័យចំការដូង ខេត្តកែប

ទីលានដែលកំពុងដំណើរការសាងសង់រួមមាន៖

  • ទីលានវិទ្យាល័យកំពង់ស្ពឺ ខេត្តកំពង់ស្ពឺ
  • ទីលានវិទ្យាល័យ សុខអាន​ព្រៃសណ្ដែក ខេត្តតាកែវ
  • ទីលានវិទ្យាល័យ ហ៊ុនសែនកណ្ដៀង ខេត្តពោធិ៍សាត់
  • ទីលានវិទ្យាល័យនេតយ៉ង់ ខេត្តបាត់ដំបង
  • ទីលានវិទ្យាល័យអង្គរ ខេត្តសៀមរាប
  • ទីលានវិទ្យាល័យ តេជោសែន សំរោង ខេត្តឧត្តរមានជ័យ
  • ទីលានវិទ្យាល័យច្បារអំពៅ រាជធានីភ្នំពេញ
  • ទីលានវិទ្យាល័យបឋមសិក្សាស្ទឹងត្រែង ខេត្តស្ទឹងត្រែង
  • ទីលានវិទ្យាល័យបឋមសិក្សាកម្មករបួន ខេត្តរតនគីរី

ទីលានកំពុងសិក្សាគម្រោង និងនិតីវិធីសាងសង់ រួមមាន៖

  • ទីលានវិទ្យាល័យក្រុងទេពនិម្មិត ក្នុងខេត្តប៉ៃលិន
  • ទីលាន ក្នុងខេត្តកណ្ដាល
  • ទីលាន នៅក្នុងខេត្តមណ្ឌលគីរី

គួរបញ្ជាក់ថា ទីលានសម្រាប់សាលាតម្រង់ទិស សាងសង់សម្រាប់ផ្ដល់ឱកាសដល់យុវជន បានចូលរួមហ្វឹកហាត់ និងសម្រេចទិសដៅចង់ក្លាយជាកីឡាករអាជីព ជាមួយ ផែនការសាលាតម្រង់ទិសបាល់ទាត់ទូទាំង ២៥ខេត្ត-ក្រុងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ សហព័ន្ធបាននឹងកំពុងខិតខំសាងសង់ទីលានស្ដង់ដារជាបន្ដបន្ទាប់ ក្រោមការចង្អុលបង្ហាញរបស់ ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធ ដើម្បីអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ និងថ្ងៃអនាគត៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ ណារ៉ុង

មតិយោបល់