លោក Conor Nestor ពេញចិត្តនឹងការអនុញ្ញាតឲ្យមានការផ្លាស់ប្ដូរកីឡាករ ៥នាក់ ពេលបាល់ទាត់វិលត្រឡប់មកវិញ

មាស សុផាណារ៉ុង June 9, 2020


 

ភ្នំពេញ៖ ពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ គ្រោងនឹងបន្តការប្រកួតឡើងវិញនៅដើមខែក្រោយ ដោយមានការណែនាំអំពីច្បាប់ថ្មីមួយចំនួន ខណៈ លោក Conor Nestor ជឿជាក់ថាការអនុញ្ញាតឲ្យមានកីឡាករបម្រុងចំនួន ៥រូប គឺពិតជាជួយក្រុម។

លីគកំពូលកម្ពុជា ត្រូវបានផ្អាកអស់រយៈពេលជាង ២ខែដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយការហ្វឹកហាត់ជាក្រុមត្រូវបានរឹតត្បិត ដើម្បីប្រយុទ្ធប្រឆាំងនឹងវិបត្តិជំងឺដដែលនេះ។

គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា បានប្រកាសថា ពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ អាចចាប់ផ្តើមឡើងវិញនៅថ្ងៃទី០៤ និងទី០៥ ខែកក្កដា មានន័យថាក្លិបនឹងមានរយៈពេលប្រហែលមួយខែដើម្បីរៀបចំក្រុមរបស់ពួកគេ ខណៈការហ្វឹកហាត់ជាក្រុមត្រូវបានអនុញ្ញាតចាប់តាំងពីថ្ងៃច័ន្ទសប្តាហ៍មុន។

គ្រូបង្វឹកក្លិបព្រះខ័នរាជស្វាយរៀង បាននិយាយថា រយៈពេលមួយខែដើម្បីរៀបចំក្រុមឡើងវិញគឺមិនគ្រប់គ្រាន់ទេ ប៉ុន្តែលោកសង្គត់ធ្ងន់ថាវាចាំបាច់ក្នុងការបញ្ចប់លីគ។

លោក Conor Nestor បានប្រាប់សារព៧ត៌មាន camsports.org ថា៖ «វាមិនគ្រប់គ្រាន់ទេ ប៉ុន្តែវាចាំបាច់ដើម្បីបញ្ចប់លីគ។ ច្បាប់របស់ FIFA អំពីការផ្លាស់ប្ដូរកីឡាករចំនួន ៥នាក់ នឹងមានប្រយោជន៍ក្នុងការកសាងភាពរឹងមាំសម្រាប់ក្រុមទាំងជាថ្មី។»

«ការហ្វឹកហាត់បានល្អ ហើយយើងសប្បាយចិត្តណាស់ដែលបានធ្វើអ្វីដែលយើងស្រលាញ់។ យើងបានខិតខំធ្វើការយ៉ាងខ្លាំងជាក្រុមតូចៗដើម្បីអនុវត្តតាមការណែនាំរបស់ក្រសួង។ នៅក្នុងន័យដទៃទៀត ការប្រៀបបានទៅនឹងការត្រៀមមុនរដូវកាលថ្មីរបស់យើង – លើកលែងតែយើងមិនទាន់មានការប្រកួត។ យើងសង្ឃឹមថានឹងលេងបានលេងច្រើនប្រកួត នៅក្នុងរយៈពេលនេះដើម្បីត្រលប់មករកសភាពដើមក្នុងការប្រកួតរបស់យើងវិញ។» គ្រូបង្វឹកសញ្ជាតិអៀរឡង់ ដដែលរូបនេះបានបន្ថែម៕

 

អានជាភាសាអង់គ្លេស៖ Conor Nestor pleased with five substitutes when football returns

 

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់