លោក Oriol Segura ភ្ញាក់ផ្អើលចំពោះបច្ចេកទេសរបស់កីឡាករអង្គរថាយហ្គឺរ ក្រោយត្រលប់មកហ្វឹកហាត់ជុំគ្នា

មាស សុផាណារ៉ុង June 8, 2020


 

សៀមរាប៖ លោក Oriol Segura មានការភ្ញាក់ផ្អើលចំពោះបច្ចេកទេសរបស់កីឡាករអង្គរថាយហ្គឺរ ក្នុងអំឡុងពេលសប្តាហ៍ដំបូងនៃការហ្វឹកហាត់ជាក្រុម មុនពេលការចាប់ផ្តើមនៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ។

ក្លិបនៅលីគកំពូលកម្ពុជា បានទទួលបានការអនុញ្ញាតឲ្យមានការហ្វឹកហាត់ជាក្រុមជាលើកដំបូងចាប់តាំងពីមានវិបត្តិកូវីដ-១៩ ខណៈដែលពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ គ្រោងនឹងចាប់ផ្តើមនៅដើមខែក្រោយ។

គ្រូបង្វឹកអង្គរថាយហ្គឺរ រូបនេះជឿជាក់ថា រយៈពេលមួយខែ គឺគ្រប់គ្រាន់សម្រាប់ក្រុមរបស់លោក ដើម្បីត្រៀមខ្លួនសម្រាប់ការចាប់ផ្តើមលីគកំពូលកម្ពុជា សារជាថ្មី។

លោក Oriol Segura បានប្រាប់សារព័ត៌មាន camsports.org ថា៖ «ក្រុមខ្ញុំពិតជាមានការសម្របខ្លួនគួរភ្ញាក់ផ្អើលយ៉ាងឆាប់រហ័ស ជាមួយស្មារតីពិតប្រាកដ ដើម្បីធ្វើការរួមគ្នានាមជាក្រុមបាល់ទាត់។ វាខុសគ្នានៅ ២ថ្ងៃដំបូង – ហាក់មិនសូវរលូន។ ឥឡូវនេះ គ្រប់គ្នាមានអារម្មណ៍ថាស្រួលជាងមុន ហើយកម្រិតនីមួយៗក៏ល្អ។»

«វាមិនមែនជាការត្រៀមមុនរដូវកាលថ្មីមកដល់នោះទេ ប៉ុន្តែវាគឺជាវិធីសាស្ត្ររីកចម្រើន ដែលយើងបញ្ចូលបន្ថែមក្នុងការប្រកួតម្តងទៀត។ សំណាងល្អ ចំណុចបច្ចេកទេសបានដំណើរយ៉ាងរលូន។ ឥលូវនេះយើងត្រូវការស្វែងរកកម្រិតនៃសម្បទាក្រុមទាំងអស់ និងមានភាពក្លាហានក្នុងការប្រកួតម្តងទៀត។»

«ពិតណាស់ វាមានពេលវេលាគ្រប់គ្រាន់ដើម្បីរៀបចំក្រុមរបស់យើង។ ខ្ញុំសូមអបអរសាទរចំពោះមនុស្សជាច្រើន ដែលប្រកាន់ខ្ជាប់ភាពជាកីឡាករអាជីពក្នុងកំឡុងពេលដ៏លំបាកនេះ។ ភាពជាកីឡាករអាជីពក្នុងក្រុមរបស់ខ្ញុំគឺធំធេងណាស់ ហើយ ១០០ភាគរយ គឺខ្ញុំសប្បាយចិត្ត ដូច្នេះហើយបានជា រយៈពេលមួយខែ គឺគ្រប់គ្រាន់សម្រាប់ក្រុមខ្ញុំ។»

«យុទ្ធសាស្ត្រតាក់ទិច គឺជាអ្វីដែលទាក់ទងទៅនឹងចលនាប្រចាំថ្ងៃរបស់ក្រុមហ៊ុន ដែលធ្វើឲ្យប្រសើរឡើងនូវចំណែកទីផ្សារ តម្លៃប្រកួតប្រជែង សេវាកម្មអតិថិជន ឬទិដ្ឋភាពផ្សេងទៀតដែលអាចផ្តល់អត្ថប្រយោជន៍ដល់វា។ យុទ្ធសាស្រ្តមានទំនោរទៅរកការពិចារណារយៈពេលខ្លី អំពីវិធីពង្រាយធនធានដើម្បីយកឈ្នះនៅលើសមរភូមិ។»

 

រូបភាព៖ Angkor Tiger Football Club

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់