ក្រុម Legendary FC គ្រងតំណែងជើងឯកលីកសាលាតិចណូក្នុងឆ្នាំ២០១៦នេះ

នូ មករា April 8, 2016


ក្នុងគោលបំណងលើកទឹកចិត្តយុវជនឲ្យចូលរួមក្នុងវិស័យកីឡាឲ្យកាន់់តែមានភាពផុសផុលខ្លាំងឡើងនោះ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ដែលមហាជនខ្មែរទូទៅនិយមហៅថាសាលាតិចណូបានបង្កើតឲ្យមានកម្មវិធីប្រកួតបាល់ទាត់ដណ្តើុំមពានរង្វាន់នៅក្នុងក្របខណ្ឌវិទ្យាស្ថានផ្ទាល់ដែលមានឈ្មោះថា ITC Cup និងមានក្រុមចូលរូមប្រមាណជា ៣២ ក្រុមនៅក្នុងឆ្នាំ២០១៦នេះ។ ជាមួយគ្នានេះដែរ បន្ទាប់ពីបានឆ្លងកាត់ការប្រកួតប្រជែងដ៏ស្វិតស្វាញចាប់តាំងពីខែកុម្ភៈមកនោះ នៅទីបំផុតក្រុម Legendary FC បានដណ្តើមជោគជ័យលើក្រុមឯទៀត និងបានគ្រងតំណែងជាជើងឯកនៅក្នុងលីកនេះតែម្តង។

យុវជន ភឿន ផានិត ជានិស្សិតកំពុងសិក្សាឆ្នាំទី៤ ផ្នែកស្ថាបត្យកម្ម និងជាសមាជិកនៃក្រុម ​Legendary FC ហើយមានតួនាទីជាខ្សែប្រយុទ្ធផងនោះបានបញ្ជាក់ឲ្យដឹងថា៖ «នេះគឺជាពេលវេលាដ៏រីករាយមួយសម្រាប់ក្រុមរបស់យើង ដោយសារតែយើងមានគោលដៅរួមគ្នាឆ្ពោះទៅរកជោគជ័យព្រមទាំងការលះបង់ពេលវេលាក្នុងការហ្វឹកហាត់ផងនោះ បានធ្វើឲ្យក្រុមរបស់យើងបានទទួលជ័យជម្នះដ៏គួរឲ្យត្រេកអរនេះ! ខ្ញុំពិតជាមានក្តីរំភើប និងសូមអរគុណដល់សមាជិកទំាងអស់ដែលបានរួមសហការគ្នាយ៉ាងល្អរហូតបានសម្រេចគោលដៅដែលក្រុមទាំងមូលប្រាថ្នាចង់បាន។»

សម្រាប់យុវជនរូបនេះ ការហាត់កីឡាក៏ដូចជាការចំណាយពេលវេលាទំនេរពីការសិក្សាលើសកម្មភាពកីឡាគឺជារឿងមួយដែលមានអត្ថប្រយោជន៍ដែលយុវជនដទៃទៀតមិនគួរមើលរំលងឡើយ ផានិត បានបន្ថែមថា៖ « វាជាការប្រសើរមួយដែលយើងនាំគ្នាចូលរួមហាត់កីឡាព្រោះថាក្រៅជួយធ្វើឲ្យសុខភាពយើងរឹងមាំហើយនោះ កីឡាក៏បានធ្វើឲ្យយើងយល់ពីវិធីសាស្ត្រក្នុុងការធ្វើការងារជាក្រុម ការអត់ធ្មត់ និងយល់ដឹងអំពីបច្ចេកទេសនៃកីឡានីមួយៗផងដែរ។ ជាក់ស្តែង យើងបានរៀនសូត្រពីកំហុស និងការខ្វះចន្លោះនានាដែលយើងមាននាពេលកន្លងមក ហើយយើងក៏បានរួមគ្នាដោះស្រាយបញ្ហាទាំងនោះ ដោយឈរលើស្មារតីក្រុមជាធំហើយនៅទីបំផុតភាពជោគជ័យក៏បានមកលើក្រុមយើងតែម្តង!»

ក្នុងនាមជាយុវជនមួយរូបដែលកំពុងតែសិក្សាថ្នាក់ឱត្តមសិក្សាផងនោះ ផានិត ក៏បានសំណូមពរឲ្យយុវជនដទៃទៀតចូលរួមហាត់កីឡាឲ្យបានច្រើន និងជៀសវាងចំណាយពេលវេលា លុយកាក់ទៅលើគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម។

សូមបញ្ជាក់ផងដែរថា ក្រុម Legendary FC នេះមានសមាជិកទាំងអស់ ១៩នាក់ និងត្រូវបានបង្កើតឡើងតាំងតែពីឆ្នំា២០១៤មកម្ល៉េះ ប៉ុន្តែមិនបានទទួលលទ្ធផលល្អឡើយក្នុងការប្រកួតនាឆ្នាំកន្លងមកដោយពួកគេបានបញ្ចប់ទៅត្រឹមចំណាត់ថ្នាក់លេខ៤ប៉ុណ្ណោះកាលពីរដូវកាលមុន៕

 

 

 

IMG_0876

អត្ថបទ៖ មករា

រូបភាព៖ ភឿន ផានិត (Legendary FC)

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត