លោក Oriol Segura៖ អង្គរថាយហ្គឺរ ត្រៀមខ្លួនរួចរាល់សម្រាប់ការត្រលប់មកវិញនៃបាល់ទាត់

មាស សុផាណារ៉ុង May 31, 2020


 

សៀមរាប៖ លោក Oriol Segura បាននិយាយថា អង្គរថាយហ្គឺរ បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការវិលត្រលប់នៃពានរង្វាន់លីគកំពូលកម្ពុជា ទោះបីជាការកំណត់កាលបរិច្ឆេទពានដដែលនេះ មិនទាន់ត្រូវបានបញ្ជាក់នៅឡើយ។

គ្រូបង្វឹកអង្គរថាយហ្គឹរ រូបនេះមានការភ្ញាក់ផ្អើលចំពោះស្មារតីក្រុមរបស់គាត់ក្នុងកំឡុងពេលមានវិបត្តិកូវីដ-១៩ ខណៈការហ្វឹកហាត់ជាក្រុមមិនត្រូវបានអនុញ្ញាត ដូច្នេះកីឡាករត្រូវធ្វើការហ្វឹកហាត់ជាលក្ខណៈបុគ្គលរៀងៗខ្លួន។

ក្រុមមានមូលដ្ឋាននៅខេត្តសៀមរាប ដែលកំពូងឈរនៅលេខ៤ នៃតារាងចំណាត់ថ្នាក់ នឹងស្វាគមន៍ការហ្វឹកហាត់ក្រុមដំបូងរបស់ពួកគេនៅថ្ងៃច័ន្ទ សប្តាហ៍ក្រោយដោយសារពួកគេត្រូវការអនុវត្តតាមការណែនាំបែបវេជ្ជសាស្រ្តជាច្រើន ដើម្បីរក្សាសុវត្ថិភាពដល់កីឡាករ និងបុគ្គលិក។

លោក Oriol Segura បានប្រាប់សារព័ត៌មាន camsports.org ថា៖ «យើងត្រៀមខ្លួនជានិច្ច ពីព្រោះបាល់ទាត់ពិតជាសំខាន់ណាស់សម្រាប់យើង ទោះបីជាយ៉ាណាក៏ដោយ ស្មោះត្រង់ទៅយើងចង់ឃើញកាលបរិច្ឆេទប្រកួតជាផ្លូវការ ដូចដែលយើងត្រូវរៀបចំក្រុមជាថ្មីម្តងទៀត ប៉ុន្តែរហូតមកដល់ពេលនេះចិត្តកាយរបស់យើងអស្ចារ្យណាស់។»

«ការវិលត្រឡប់នៃបាល់ទាត់នឹងក្លាយជាអ្វីដែលល្អសម្រាប់ហេតុផលពីរ – ទី១ ជាការចង្អុលបង្ហាញជាជំហានៗ នៃជីវិតដែលអាចត្រឡប់ទៅរកទម្លាប់ធម្មតាវិញដោយមានវិន័យ ២,៣ បន្ថែមទៀតចាប់ពីពេលនេះ និងទី២ ជាឱកាសមួយទៀតដើម្បីធ្វើសកម្មភាពដែលខ្ញុំស្រឡាញ់នៅលើផែនដីនេះ ហើយវានោះគឺជាបាល់ទាត់នេះឯង។» គ្រូបង្វឹកសញ្ជាតិអេស៉្បាញដដែលរូបនេះបន្ថែម។

អតីតគ្រូបង្គោលភ្នំពេញក្រោន កាលពីឆ្នាំ២០១៦ បានបន្តទៀតថា៖ «ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ យើងកំពុងប្រើវិធីសាស្រ្តថ្មីមួយនៅពេលដែលយើងកំពុងហ្វឹកហាត់ជារៀងរាល់ថ្ងៃតាមអ៊ិនធឺណេត មានន័យថាយើងធ្វើការរាល់ថ្ងៃជាមួយកីឡាកររបស់យើង ប៉ុន្តែមិនដែលនៅជាមួយគ្នានោះទេ។ ចាប់ពីថ្ងៃទី០១ ខែមិថុនា យើងស្វាគមន៍ការអនុវត្តន៍ និងការហ្វឹកហាត់បាល់ទាត់ជាផ្លូវការ ដូច្នេះចាប់ពីខែបន្ទាប់តទៅយើងនឹងឃើញការហ្វឹកហាត់របស់កីឡាករយើងម្តងទៀត ជាមួយនឹងការហាត់ប្រាណប្រចាំសប្តាហ៍ និងការប្រកួតមិត្តភាព។»

«កីឡាករអង្គរថាយហ្គឺរ កំពុងបង្ហាញនូវភាពធន់ខ្លាំងនៅក្នុងអំឡុងពេលនេះ ហើយខ្ញុំពិតជាមានការភ្ញាក់ផ្អើលជាមួយនឹងឥរិយាបថរបស់កីឡាកររបស់ខ្ញុំ ដែលធ្វើការរាល់ថ្ងៃ និងបង្ហាញចំណាប់អារម្មណ៍របស់ពួកគេ។ ខ្ញុំអាចមានអារម្មណ៍ថាពួកគេបានប្រើពេលវេលានេះដើម្បីត្រលប់មកវិញជាមួយភាពខ្លាំងជាងមុន ដូច្នេះខ្ញុំរីករាយជាមួយពួកគេ។ យើងគាំទ្រ និងយល់ថាវាពិបាក ប៉ុន្តែជាមួយនឹងបទពិសោធក្លិបរបស់យើង យើងធ្លាប់មានភាពពិបាក – បន្ទាប់មកពេលវេលានេះមិនខុសគ្នាទេ។»

«អ្នកគាំទ្របាល់ទាត់ត្រូវការការកម្សាន្ត ហើយចំណុចសំខាន់ដំបូងគេគឺពួកគេអាចរីករាយនឹងការប្រកួតបាល់ទាត់ជាច្រើននៅកម្ពុជា។ គ្រប់ក្លិបធំៗ សុទ្ធតែមានអ្នកគាំទ្រខ្លាំង និងរឹងមាំ ហើយពួកគេសមនឹងចូលរួមម្តងទៀតដើម្បីលើកទឹកចិត្ត និងសុបិន្តជាមួយគ្រប់ក្លិបដែលគេគាំទ្រ។ មួយជំហានម្តងៗ វានឹងលេចចេញមក ហើយខ្ញុំប្រាកដថានឹងមាន។» លោក Oriol Segura បានសង្គត់ធ្ងន់៕

 

រូបភាព៖ Angkor Tiger Football Club

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់