អ្នកចាំទីបឹងកេត ថា ចាន់ឬទ្ធី ត្រៀមខ្លួនរួចរាល់សម្រាប់ការត្រលប់មកវិញនៃលីគកំពូលកម្ពុជា

មាស សុផាណារ៉ុង May 28, 2020


 

ភ្នំពេញ៖ កីឡាករ ថា ច័ន្ទឬទ្ធី បានសម្ដែងនូវអារម្មណ៍រីករាយបន្ទាប់ពីទទួលបានដំណឹងថាសកម្មភាពកីឡាត្រូវបានអនុញ្ញាតឲ្យមានដំណើរការឡើងវិញ ក្រោយត្រូវបានផ្អាកជាង ២ខែដោយសារការរីករាលដាលនៃជំងឺ កូវីដ-១៩ ទាំងនៅកម្ពុជា និងជុំវិញពិភពលោក គ្រាដែលអ្នកចាំទី ថា ចាន់ឬទ្ធី បានត្រៀមខ្លួនរួចរាល់ ក៏ដូចជាសម្ដែងក្ដីរីករាយជាខ្លាំង ត្បិតនេះជាការទន្ទឹងរង់ចាំអស់រយៈពេលជាយូរមកហើយ។

សកម្មភាពកីឡាបាល់ទាត់នៅកម្ពុជា បានផ្អាកតាំងពីចុងខែមីនា បន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ-១៩ បានកើនឡើងនៅកម្ពុជា មុននឹងប្រមាណជាង ១ខែមកនេះពុំមានករណីថ្មីនៃជំងឺកូវីដ១៩ ទើបតែកាលពីពេលថ្មីៗនេះ មាន ២ករណីថ្មីបន្ថែម ប៉ុន្តែសុទ្ធសឹងតែជាករណីនាំចូលពីបរទេស។

អតីតយុវជនមានប្រភពពីសាលាបាល់ទាត់ជាតិបាទី រូបនេះលើកឡើងថា៖ «នេះហើយជាអារម្មណ៍មួយដែលកីឡាករអាជីពទាំងអស់សប្បាយចិត្ត និងចង់ប្រកួតទាំងអស់គ្នា បន្ទាប់ពីទទួលបានដំណឹងពីបំណងអនុញ្ញាតឲ្យមានសកម្មភាពកីឡាចាប់ផ្ដើមឡើងវិញ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ បើនិយាយពីកាតៀមខ្លួនវិញគឺខ្ញុំ ញាំ គេង ហាត់ បាន ត្រឹមត្រូវបង» 

នៅពេលដែលសួរនាំអំពីថាតើរយៈពេលប៉ុន្មានសប្ដាហ៍ទើបកម្លាំងរបស់កីឡាករអាចបន្តការប្រកួតបាន ថា ចាន់ឬទ្ធី បានឆ្លើយតបថា៖ «ខ្ញុំគិតថាការត្រៀមមុនរដូវកាលថ្មី គឺពិតជាសំខាន់ណាស់នៅពេលដែលយើងមិនមានសកម្មភាពរាងកាយអស់រយៈពេលជាយូមកហើយយ ប៉ុន្តែនៅក្នុងស្ថានភាពនេះ ក្រុមរបស់ខ្ញុំ និងខ្ញុំ បានបន្តធ្វើការយ៉ាងខ្លាំងចាប់តាំងពីលីកបានផ្អាក ដូច្នេះយើងងគ្រាន់តែត្រូវការពេលវេលាហ្វឹកហាត់ជាមួយក្រុមខ្លះអោយយល់ចិត្ត ដើម្បីត្រៀមខ្លូនសម្រាប់ការប្រកួតមកដល់ពេលឆាប់ៗនេះ។»

សូមបញ្ជាក់ថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងគណៈកម្ម​ការប្រកួតបាល់ទាត់ជាតិកម្ពុជា រួមទាំង​ក្លិបទាំង ១៣ដែលជាសមាជិកនៃលីគកំពូលកម្ពុជា បានបើកកិច្ចប្រជុំពិភាក្សា ខណៈ​ក្នុងកិច្ចប្រជុំពិភាក្សានេះ គឺបន្ត​ពិភាក្សាពី​កម្មវិធីប្រកួត ពានរង្វាន់សម្តេចតេជោ និងលីគ ប៉ុន្តែចំពោះការសម្រេចកាលបរិច្ឆេទចាប់ផ្ដើមជា​ផ្លូវ​ការគឺនៅមិនទាន់មាន​ការបញ្ជាក់ឲ្យដឹងនៅឡើយ ប៉ុន្តែការប្រកួតនឹងបន្តពីសប្ដាហ៍ទី៦ តទៅដដែល ដោយមិនមានការ​លើកទៅដល់ថ្ងៃប្រកួតដែលកំណត់តាមកាលវិភាគចាស់នោះឡើយ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់