អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បញ្ជាក់ជុំវិញការបញ្ឈប់មន្ត្រីសហព័ន្ធ​ ៤រូបដែលត្រូវបញ្ចប់តួនាទី

មាស សុផាណារ៉ុង May 6, 2020


 

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ បានធ្វើការប្រកាស ពីការព្យួរសកម្មភាពអតីត និងមន្ត្រីសហព័ន្ធ ៤រូបពីបាល់ទាត់អស់មួយជីវិត គួរឲ្យភ្ញាក់ផ្អើល ខណៈ លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធ ក៏បានបញ្ជាក់ជុំវិញការបញ្ឈប់នេះ។

ថ្លែងក្នុងសន្និសីទសារពត៌មាន នៅរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ នេះ លោក អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដដែលរូបនេះបានលើកឡើងថា ដោយសារការរៀបចំការប្រកួតបាល់ទាត់ Tiger Street Football បន្ទាប់ពីលោកទាំង ៤រូប បានទទួលការតែងតាំងពីសហព័ន្ធ ដើម្បីដឹកនាំការប្រកួតតាំងពីឆ្នាំ២០១៣ ខណៈរហូតដល់អំឡុងខែមីនា ឆ្នាំ២០២០ ភាពមិនប្រក្រតីបានកើតឡើង ក្រោយគណៈកម្មការប្រតិបត្តិរបស់សហព័ន្ធ ទទួលបានដំណឹងថាក្រុមហ៊ុន Tiger ឧបត្ថម្ភមកសហព័ន្ធតាមឆ្នាំនីមួយៗ ក៏បានបង្កើតគណៈកម្មការធិការស្រាវជ្រាវមួយ ភាពមិនប្រក្រតីនេះឡើង បង្កើតថ្ងៃទី២០ ខែមីនា ហើយប្រជុំជាបន្តបន្ទាប់ ជាមួយក្រុមហ៊ុន Tiger ផងដែរ និងបានរកឃើញថាក្រុមការងារដែលបានចុះទៅដឹកនាំព្រឹត្តិការណ៍នោះបានយកចំណែកដល់ទៅ ៣០% តាមឆ្នាំនីមួយៗ ដែលនេះជាកត្តានាំឲ្យបាត់បង់ទំនុកចិត្ត បូករួមជាមួយឯកសារផ្សេងៗទៀត គណៈកម្មការប្រមូលបានឯកសារ ក៏បានរកឃើញភាពមិនប្រក្រតី ទី១ ដាក់ជូនគណៈកម្មការប្រតិបត្តិ ទី២ គណៈកម្មការវិន័យ និងប្រជុំសម្រេចដោយគណៈកម្មការប្រតិបត្តិ។

លោកបានបញ្ជាក់ថា ការបញ្ឈប់នេះដោយលើលក្ខន្តិកៈរបស់គណៈកម្មការប្រតិបត្តិ និងរបស់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់