ពៅ ប៉ុនវុទ្ធី រួចរាល់ដើម្បីផ្លាស់ប្ដូរតួនាទីទៅតំណែងការពារ ប្រសិនបើក្រុមមានតម្រូវការ

មាស សុផាណារ៉ុង May 4, 2020


 

ភ្នំពេញ៖ ពៅ ប៉ុនវុទ្ធី បានសារភាពថាវាពិតជាលំបាកណាស់សម្រាប់រូបគេក្នុងការប្រជែងយកតំណែងក្នុងខ្សែប្រយុទ្ធភ្នំពេញក្រោន ក្នុងជម្រើស ១១នាក់ដំបូង ខណៈដែលតំណែងនេះត្រូវបានកាន់កាប់ដោយខ្សែប្រយុទ្ធបរទេស ដូចជា Timothy Okereke និង Paulo Victor។

កីឡាករវ័យក្មេងរូបនេះបានត្រៀមខ្លួនរួចជាស្រេចដើម្បីប្តូរតួនាទីរបស់ខ្លួន ទៅតួនាទីមួយទៀត ដែលតម្រូវដោយគ្រូបង្វឹកលោក ស៊ុំ វណ្ណា ដើម្បីទទួលបានពេលវេលាលេងកាន់តែច្រើននៅក្នុងលីគកំពូលកម្ពុជា។

ក្រុមរហ្សនាមសឹង្ហក្រហម គួរតែត្រូវការខ្សែការពារន្ទាប់ពីការចាកចេញរបស់កីឡាករ សេង កុសែន ដែលត្រូវបានកិច្ចបញ្ចប់សន្យាមុនកាលកំណត់កាលពីខែកុម្ភៈ ហើយ ពៅ ប៊ុនវុទ្ធី ត្រៀមខ្លួនបំពេញចន្លោះប្រហោងនេះប្រសិនបើចាំបាច់។

កីឡាករវ័យ ២២ឆ្នាំរូបនេះបានបង្ហាញខ្លួន ៤ប្រកួត ក្នុងលីគកំពូលកម្ពុជា នាមជាកីឡាករបម្រុងផ្លាស់ប្ដូរចូលក្នុងការប្រកួតបើកឆាកចំនួន ៥ប្រកួតរបស់ភ្នំពេញក្រោន នៅរដូវកាលនេះ។

ពៅ ប៉ុនវុទ្ធី បានប្រាប់សារព័ត៌មាន camsports.org ថា៖ «ខ្ញុំមិនអីទេជាមួយរឿងនេះ ហើយខ្ញុំនឹងប្តូរតួនាទីទៅកន្លែងដែលគ្រូបង្វឹកខ្ញុំត្រូវការ។ ខ្ញុំនឹងព្យាយាមសម្របខ្លួនខ្ញុំទៅតាមតំរូវការរបស់ក្រុម។ ប្រសិនបើគ្រូបង្វឹកស្នើឲ្យខ្ញុំប្តូរតួនាទី ទៅខាងខ្សែការពារស្លាបស្តាំ ឬខ្សែការពារស្លាបឆ្វេង ខ្ញុំគិតថាខ្ញុំអាចលេងបានព្រោះកាលពី ៥ឆ្នាំមុន ខ្ញុំបានហ្វឹកហាត់ និងលេងជាខ្សែការពារ។»

ពៅ ប៉ុនវុទ្ធី បានបន្តដូច្នេះទៀតថា៖ «វាពិតជាលំបាកណាស់ក្នុងការរកកន្លែងទៀងទាត់មួយសម្រាប់ការចាប់ផ្តើមជម្រើស ១១នាក់ដំបូង ដូច្នេះខ្ញុំអាចលេងតំណែងការពារប្រសិនបើគ្រូបង្វឹកត្រូវការខ្ញុំ។ ខ្ញុំចង់លេងក្នុងតួនាទីជាខ្សែការពារ ឬខ្សែប្រយុទ្ធ។ ខ្ញុំចង់បានន័យថា ខ្ញុំអាចលេងបានតួនាទីទាំង ២នេះ។»

«វាពិតជាលំបាកណាស់សម្រាប់ខ្ញុំ ក្នុងការប្រជែងយកតំណែងជាខ្សែប្រយុទ្ធម្នាក់នៅក្នុងលីគកំពូលកម្ពុជា ប៉ុន្តែគ្រូបង្វឹកតែងតែឲ្យខ្ញុំលេងក្នុងតួនាទីនេះនៅក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន។» អតីតសមាជិកជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំរូបនេះបានសង្គត់ធ្ងន់៕

 

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់