ក្លឹបភ្នំពេញក្រោនបើកការធ្វើតេស្តជ្រើសរើសកីឡាករយុវជនអាយុក្រោម ១៤ និង ១៨ ឆ្នាំ

លី រិទ្ធី April 8, 2016


ក្លឹបបាល់ទាត់ភ្នំពេញក្រោន នឹងបើកធ្វើតេស្តជាសារធាណៈដើម្បីជ្រើសរើសយុវជនដែលមានសមត្ថភាពនឹងធ្វើឡើងនាថ្ងៃអាទិត្យទី២៤ មេសា ២០១៦ ដើម្បីចូលក្នុងក្រុមយុវជនបន្ថែមទៀត។ យើងនឹងធ្វើតេស្តសាកល្បងសម្រាប់យុវជនអាយុក្រោម ១៤ ឆ្នាំ​និង ១៨ ឆ្នាំ។
– សម្រាប់ U-18 គឺសម្រាប់អ្នកដែលកើតក្នុងឆ្នាំ ១៩៩៨, ១៩៩៩ និង២០០០
– សម្រាប់ U-14 គឺសម្រាប់អ្នកកើតក្នុងឆ្នាំ ២០០២, ២០០៣ និង២០០៤
ការធ្វើតេស្ដទាំងពីរ នឹងធ្វើឡើងនៅថ្ងៃតែមួយគឺនៅថ្ងៃអាទិត្យទី២៤ មេសា វេលាម៉ោង៨ព្រឹក និង៣រសៀល នៅកីឡដ្ឋាន RSN (ជិតកាំកូស៊ីធី ទួលគោក) ដែលគ្រប់គ្រងដោយក្រុមការងារអាជីពរបស់ក្លឹបតែម្តង។
អ្នកដែលចង់ធ្វើតេស្ដ សូមនាំមកជាមួយនូវសៀវភៅគ្រួសារ ឬឯកសារផ្សេងទៀតដែលមានបញ្ជាក់អាយុ ហើយកុំភ្លេចពាក់អាវបាល់ទាត់ និងស្បែកជើងបាល់ទាត់មកជាមួយផង។
សូមត្រៀមលក្ខណៈឲ្យបានរួចរាល់ ដើម្បីបង្ហាញពីសមត្ថភាពរបស់ប្អូនៗដើម្បីចូលរួមជាក្រុមយុវជនភ្នំពេញក្រោន!
12923127_1608684749457426_628586551120500295_n
ប្រភព៖ ក្លឹបភ្នំពេញក្រោន

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត