ឆេង ម៉េង ទម្លាយកីឡាករ ៥រូប លេងយល់ចិត្តគ្នាក្នុងក្លិប និងជម្រើសជាតិ

មាស សុផាណារ៉ុង April 24, 2020


 

ភ្នំពេញ៖ ខ្សែការពារស្នូលក្លិបបាល់ទាត់វិសាខា ឆេង ម៉េង បានទម្លាយកីឡាករ ៥រូប គឺជាដៃគូលេងយល់ចិត្តគ្នាជាងគេលើទីលាន នៅក្នុងក្លិប និងក្រុមជម្រើសជាតិកម្ពុជា។

មិត្តរួមអាជីព ៥រូប ដែលត្រូវបាន ឆេង ម៉េង ចាត់ទុកជាដៃគូល្អលើទីលាន គឺសុទ្ធសឹងជាខ្សែបម្រើ។ ក្នុងនោះនៅក្លិបវិសាខា គឺមានកីឡាករ សារី ម៉ាត់ណូរ៉ូទីន ដែលផ្ទេរមកពីក្លិបណាហ្គាវើលដ៏ ជាមួយគ្នា និងម្នាក់ទៀត គឺកីឡាករ អ៊ិន សូដាវីដ ដែលផ្ទេរមកពីក្លិបភ្នំពេញក្រោន។

ឯនៅក្នុងក្រុមជម្រើសជាតិកម្ពុជា គឺមានសិស្សច្បង គួច សុកុម្ភៈ និង សុះ ស៊ូហាណា អតីតមិត្តក្រុមចាស់ និងខ្សែការពារ អ៊ន ចាន់ប៉ូលីន។ ខ្សែការពារវ័យ ២២ឆ្នាំរូបនេះ បានអះអាងថា កីឡាករទាំង ៥រូបខាងលើ គឺលេងស៊ីចង្វាក់ និងយល់ចិត្តគ្នាបានល្អ រាល់ពេលពួកគេ មានឱកាសលេងជាមួយគ្នា ។

គួរបញ្ជាក់ថា ឆេង ម៉េង បានផ្ដើមអាជីពបាល់ទាត់ដំបូង នៅឆ្នាំ២០១៤ ជាមួយក្លិបណាហ្គាវើលដ៏ រហូតដល់ឆ្នាំ២០១៩ ទើបផ្ទេរមកកាន់កីឡដ្ឋានព្រីនស៍ ។ ជាញឹកញាប់ខ្សែការពាររូបនេះ តាំងទទួលបានឱកាសបង្ហាញខ្លួនលើទីលាន ពិសេសគឺការកោះហៅចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជាតែម្ដង៕

 

អត្ថបទ៖ បុត្រា

មតិយោបល់