ការចាប់ពូលនៃការប្រកួតជម្រុះទី១ AFC Asian Cup ចេញហើយ!!!

នូ មករា April 7, 2016


ប្រទេស ១១ ដែលមានចំណាត់ថ្នាក់ពីលេខ ២៩ ដល់ ៣៩ បន្ទាប់ពីបានបញ្ចប់ការប្រកួតជម្រុះ 2018 FIFA World Cup/2019 AFC Asian Cup joint qualifiers ដែលមានប្រទេស Tajikistan, Chinese Taipei, Maldives, Malaysia, Laos, India, Yemen, Timor Leste, Bangladesh, Cambodia និង Bhutan នឹងត្រូវប្រកួត AFC Asian Cup 2019 Qualifiers Play-offs ដែលការប្រកួតនេះនឹងធ្វើឡើងចំនួន ២ ជុំ Play-off I និង Play-off II។

ការចាប់ពូលនឹងធ្វើឡើងទៅតាមលទ្ធផលនៃការប្រកួតជម្រុះវគ្គបឋមដែលមានចំណាត់ថ្នាក់ពីលេខ ២៩ ដល់ ៣៨ សរុបមាន ១០ ក្រុមនឹងចូលរួមប្រកួតវគ្គ Play-off I ដែលពួកគេត្រូវបែងចែកចេញជា ៥ គូរ ហើយត្រូវប្រកួតជា Home និងAway។

ក្រុមដែលឈ្នះទាំងប្រាំនឹងត្រូវជួបចូលក្នុងការប្រកួត AFC Asian Cup UAE 2019 Qualifiers វគ្គចុងក្រោយ ហើយក្រុម ៥ នៅសល់នឹងត្រូវប្រកួតជាមួយគ្នារួមទាំងក្រុមដែលមានចំណាត់ថ្នាក់លេខ ៣៩ ក្នុងការប្រកួត Play-off II (សរុបមាន ៦ ក្រុម)។

នៅក្នុងការប្រកួត Qualifiers Play-off II ក្រុមទាំង ៦ នឹងចែកចេញជា ៣ គូរហើយប្រកួតជា Home និង Away ដូចគ្នាហើយក្រុមដែលទទួលបានជ័យជម្នះនឹងមានសិទ្ធឡើងទៅវគ្គជម្រុះផ្តាច់ព្រ័ត្រ

ការប្រកួត Qualifiers Play-off I នឹងធ្វើឡើង ២ ជើង នៅថ្ងៃទី ២ មិថុនា និង ទី ៧ មិថុនា ស្របពេលដែលការប្រកួត Play-off 2 នឹងធ្វើឡើងនៅថ្ងៃទី ៦ កញ្ញា និង ថ្ងៃទី ១១ តុលា ខាងមុខ៖

AFC Asian Cup UAE 2019 Play-Off Draw

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ AFC

មតិយោបល់