អ៊ុំ វិចិត្រ ជុំវិញភាពជាដៃគូរវាង កុក បូរីស និងយ៊ើុ សាហ្វី នៅតំបន់ការពារកណ្ដាលរបស់ភ្នំពេញក្រោន

មាស សុផាណារ៉ុង April 22, 2020


 

ភ្នំពេញ៖ អ៊ុំ វិចិត្រ បានកោតសរសើរចំពោះភាពជាដៃគូរបស់ កុក បូរីស និង យ៊ើុ សាហ្វី បន្ទាប់ពីតំបន់ការពារការពារ បានបង្កើតកំណត់ត្រាការពារដ៏អស្ចារ្យមួយដែលនាំឲ្យភ្នំពេញក្រោន រក្សាសំណាញ់ទីមិនឲ្យរបូតគ្រាប់បាល់ បាន ៥លើកជាប់ៗគ្នា ពីការប្រកួតបើកឆាក ៥លើកដូចគ្នានៃក្របខណ្ឌលីកកំពូលកម្ពុជា។

ខ្សែការពារការពារទាំងពីររូបនេះ បានចាប់ផ្តើមជាមួយគ្នានៅក្នុងការប្រកួត ៣លើកចុងក្រោយរបស់ក្រុមរហ្សនាម សឹង្ហក្រហម និងបានបង្ហាញពីភាពជាដៃគូដ៏អស្ចារ្យ បន្ទាប់ពី កុក បូរីស បានជាពីរបួស។

ភ្នំពេញក្រោន កំពុងកាន់កាប់កំពូលតារាងក្នុងតារាងនៃលីគ រដូវកាលនេះបន្ទាប់ពីដណ្តើមបានជ័យជម្នះ ៤លើក និងស្មើ ១លើក ពីការប្រកួត ៥ប្រកួត។

ការមាន កុក បូរីស និង យ៊ើុ សាហ្វី នៅពីមុខក្នុងតំបន់ការពាររបស់ក្រុមសឹង្ហក្រហម ធ្វើឲ្យ អ៊ុំ វិចិត្រ មានទំនុកចិត្ត ខណៈដែលរូបគេក៏បានលើកឡើងពីសារៈសំខាន់នៃការការពារ និងក្នុងការប្រជែងជើងឯកលីគនារដូវកាលនេះ។

អ្នកចាំទីជម្រើសជាតិកម្ពុជារូបនេះបានប្រាប់សារព័ត៌មាន camsports.org ថា៖ «ពួកគេ [កុក បូរីស និងយ៊ើុ សាហ្វី មានអត្តចរិកល្អ ហើយពួកគេសុខចិត្តស្តាប់គ្នា ហើយរៀនកែលម្អខ្លួនឯង។ ពួកគេមានទំនាក់ទំនងល្អ ហើយតែងតែចែករំលែកបញ្ហាជាមួយគ្នា។ ពួកគេព្យាយាមរៀនសូត្រពីគ្នាទៅវិញទៅមក និងសម្របខ្លួនទៅនឹងស្ទីលលេងពីមួយប្រកួតទៅមួយប្រកួតទៀត។ ពួកគេមិនមែនជាកីឡាករបរទេសទេ ប៉ុន្តែពួកគេមានគុណភាព និងលេងជាមួយគ្នាយ៉ាងល្អ។» 

អ៊ុំ វិចិត្រ បានបន្ថែមថា៖ «វាជារឿងធម្មតាក្នុងបាល់ទាត់។ ប្រសិនបើអ្នកមានការចាប់ផ្តើមល្អនៅក្នុងលីគ វានឹងផ្តល់ឲ្យអ្នកនូវទំនុកចិត្តយ៉ាងខ្លាំង។ យើងមានទំនុកចិត្តក្នុងការកែលំអបន្ថែមទៀត ហើយយើងទុកចិត្តគ្នា។ ក្នុងស្ថានភាពខ្លះ ខ្ញុំមានទំនុកចិត្តខ្លាំងថាពួកគេអាចប្រជែង និងដណ្ដើមបាល់ពីគូប្រកួត ហើយពួកគេមានជំនឿលើខ្ញុំ ក្នុងការសង្រ្គោះបាល់បានល្អផងដែរ។»

«យើងអាចបង្កើនទំនុកចិត្តពីខាងក្រោយ។ ខ្សែការពារ ប្រជែងបាល់ត្រឡប់មកវិញ ហើយបញ្ជូនឲ្យខ្សែបម្រើ។ ខ្សែបម្រើបង្កើតឱកាសល្អសម្រាប់ខ្សែប្រយុទ្ធរបស់យើងរកគ្រាប់បាល់បាន។ នេះគឺជាការងារក្រុមដ៏អស្ចារ្យហើយយើងជឿទុកចិត្តគ្នាទៅវិញទៅមក។» អតីតសមាជិកក្លិបកងយោធពលខេមរភូមិន្ទ (ទ័ព) រូបនេះសង្គត់ធ្ងន់៕

 

រូបភាព៖ Phnom Penh Crown FC

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់